• 2019-01-29 03:09:00
  • ព័ត៌មាន

ធ្ងន់ធ្ងរ! LG ​ត្រៀម​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ប្រទេស​មួយ​នៅ​អាស៊ី

  • 2019-01-29 03:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះត្រៀម​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​ ក្នុង​ពិព័រណ៍ MWC ឆ្នាំ២០១៩ ប៉ុន្តែ​​ LG ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​ត្រៀម​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ប្រទេស​ហ្វីលីពីន ពោល​នឹង​បញ្ឈប់​ដំណើរការ​អាជីវកម្ម​តែម្ដង។

យោង​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ប្រទេស​ហ្វីលីពីន​ បាន​សង្កត់​ធ្ងន់​ថា​ ទីផ្សារ​ទូរសព្ទ​ចល័ត​របស់ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​មួយនេះនឹង​ត្រូវ​បិទ​ចោល ខណៈ​ម៉ូឌែល​ចុង​ក្រោយ​ដែលលេច​មុខ​​លើទីផ្សារហ្វីលីពីនគឺ G7 ThinQ។ ​ថ្វី​បើ​ពុំ​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ចេញ​ពី​ក្រុមហ៊ុន ប៉ុន្តែ​នេះជា​សារ​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ​ស្លាកយីហោ​មួយ​នេះ។ ប្រភពបន្តថា ប្រសិន​បើអតិថិជន​ចង់​ទិញស្មាតហ្វូន​ជំនាន់​ក្រោយរបស់ LG គឺអាច​រក​ទិញ​បាន​តាម​រយៈ​ឈ្មួញ​ចែកចាយ​លក់​បន្ត​ តែ ​​តម្លៃ​អាចខ្ពស់​បន្តិច។

ទីផ្សារ​ស្មាតហ្វូន​របស់ LG ហាក់​មាន​ការ​ធ្លាក់​ចុះខ្លាំងក្នុងប្រទេសហ្វីលីន ដែលធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ប្រាក់​ចំណូល​រួម​របស់​ក្រុមហ៊ុន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់