• 2019-01-28 08:15:00
  • ព័ត៌មាន

មេ Bugatti ចេញ​មុខ​មក​បញ្ជាក់​ពី​រឿង​មន្ទិល​ថា​ខ្លួន​ផលិត​ SUV ដូច​គេ​ដូច​ឯង​ដែរ​ឬអត់

  • 2019-01-28 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​របាយការណ៍ និង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ចេញ​ពី​ប្រភព​ផ្សេង​ៗ​គ្នា​បាន​លើក​ឡើង​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​ល្បឿន​លឿន​ដាច់​គេ​ក្នុង​ពិភពលោក Bugatti ថា​កំពុង​តែ​សម្ងំ​ផលិត​រថយន្ត​តួ​ខ្ពស់ SUV តាម​គេ​តាម​ឯង​ដែរ ព្រោះ​រថយន្ត​តួ​ខ្ពស់​នេះ​កំពុង​មាន​ភាព​ពេញ​និយម ពិសេស​សម្រាប់​រថយន្ត​ស្ព័រ និង​ប្រណីត​តែ​ម្ដង។

យ៉ាងណាមិញ អំឡុង​ពេល​ប្រារព្ធ​ខួប​ ១១០ ឆ្នាំ​របស់​ខ្លួន ក្រុមហ៊ុន​ដែល​មាន​ម្ចាស់ដើម​​អ៊ីតាលី និង​ទីស្នាក់ការ​ធំ​នៅ​បារាំង​នេះ លោក Stephan Winkelmann ជា CEO បាន​ប្រាប់​ជា​សាធារណៈ​ថា ក្រុមហ៊ុន​របស់​លោក​គ្មាន​គម្រោង​នឹង​ធ្វើ​រថយន្ត​ប្រភេទ SUV តួ​ខ្ពស់​នេះ​ទេ ព្រោះ​ថា​វា​មិន​យុត្តិធម៌​សម្រាប់​ម៉ាក​សញ្ញា​របស់​ និង​ប្រវត្តិ​របស់ Bugatti នោះ​ឡើយ។ មួយ​វិញ​ទៀត លោក Winkelmann ក៏​បាន​លើក​ឡើង​ដែរ​ថា Bugatti ក៏​មិន​ចូល​រួម​ក្នុង​ការ​បង្ហាញ​ល្បឿន​កំពូល​របស់​រថយន្ត​ខ្លួន​ជា​ផ្លូវ​ការ​ដែរ ដោយ​លោក​បាន​លើក​ឡើង​ថា "ល្បឿន​លឿន​ផុត​លេខ​មិន​មែន​ជា​អាទិភាព​របស់ Bugatti ទេ។ រថយន្ត​របស់​យើង អាច​ធ្វើ​អ្វី​បាន​ច្រើន​ជាង​ការ​ដែល​ត្រឹម បង្កើន​ល្បឿន​បាន​លឿន​ប្រកប​ដោយ​ថាមពល​នោះ​ទៅ​ទៀត " ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ Bugatti បាន​លើក​ឡើង​ថា នៅ​មាន​រថយន្ត​មួយ​ចំនួន​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា និង​អភិវឌ្ឍ។ ហើយ​ក្នុង​ឱកាស​ពិសេស​ខួប ១១០ ឆ្នាំ​នេះ​ទៀត Bugatti អាច​នឹង​បញ្ចេញ​រថយន្ត​កំពូល Bugatti Chiron និង Divo ជា​លក្ខណៈ Special Edition ដើម្បី​អបអរ​សាទរ​ទៀត​ផង។

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់