• 2019-01-27 07:33:36
  • ព័ត៌មាន

Apple Watch អនាគត​អាច​នឹង​សម្គាល់​សារធាតុ​ពុល​បាន​

  • 2019-01-27 07:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ប្រើ​សម្រាប់​ទំនាក់ទំនង​, ការ​កម្សាន្ត ឬ​ការងារ ក្រុមហ៊ុន Apple ចង់​បង្កើន​សមត្ថភាព​ជា​ឧបករណ៍​ជំនួយ​ដល់​សុខភាព​។ Apple Watch ស៊េរី​ថ្មីៗ​នេះ បំពាក់ Sensor ស្ទង់​ចង្វាក់​បេះដូង និង​សម្គាល់​ដឹង​ការ​ដួល​។ ហើយ​ប៉ាតង់​ថ្មីៗ​នេះ បង្ហាញ​ថា Apple បន្ថែម​មុខងារ​ជំនួយ​មួយ​ទៀត​។ 

របាយការណ៍​ពី​ប៉ាតង់ Apple បាន​ដាក់​ចេញ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ និង​ភ្ជាប់​ជាមួយ​ចំណងជើង Chemically Robust Miniature Sensors (Sensor សម្គាល់​ធាតុ​គីមី​)។ ប៉ាតង់​បាន​លម្អិត​ពី Sensor ដ៏​តូច​មួយ បំពាក់​ក្នុង​ឧបករណ៍ ប្រើ​សាកល្បង​សម្គាល់​ឧស្ម័ន​ជាក់លាក់​ណា​មួយ​។ 

ក្នុង​នោះ​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព Sensor អាច​សម្គាល់​ឧស្ម័ន​បាន ដូចជា Ozone (O.sub.3), Nitrogen Dioxide (NO.sub.2), Nitrogen Monoxide (NO), Sulfur Dioxide (SO.sub.2), Carbon Monoxide (CO), Methane (CH.sub.4) និង Volatile Organic Compounds (VOCs) ព្រម​ទាំង​ឧស្ម័ន​ពុល​ជាក់លាក់​មួយ​ចំនួន រួមមាន Siloxanes, Sulfates, Phosphates និង Chlorides៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់