• 2019-01-27 06:20:00
  • ចំណេះដឹង

សង្ស័យ​វីដេអូ​ Apple បង្ហោះ​អបអរចូលឆ្នាំចិន មិន​មែន​ថត​ប្រើ​កាមេរ៉ា iPhone XS ទាំង​ស្រុង​​ទេ

  • 2019-01-27 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​ថ្មី​មួយ​ Apple បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មុន ដែល​អះអាង​ថតដោយ​ប្រើកាមរ៉ា iPhone XS ​មាន​ការ​សង្ស័យ​ថា​ជា​រឿង​មិន​ពិត។

ដំបូង​គឺ depth of field ដ៏​ឥត​ខ្ចោះ​រវាង​ background និង foreground សម្រាប់ការ​ថត​ជា​វីដេអូ នាំ​ឲ្យ​​មានការ​លើក​ជា​សំណួរ​តើកាមេរ៉ា​ទូរសព្ទ​អាច​ធ្វើ​បាន​ដោយ​របៀបណាទៅ។ ភស្តុតាង​មួយ​ទៀត​ប្លង់​ជិះ​ម៉ូតូ​លើ​ស្ពាន ភាព​ច្បាស់​ស្មើ​គ្នា​ដាច់​ស្អាត​ទាំង​មុខ​ក្រោយ ដែល​គ្មាន​ឧបសគ្គ​​នឹង​បញ្ហា​ optical ឬ dynamic range ពណ៌​ស្មើ​គ្នា​​រវាង​ភាពជិត​និង​ភាព​ឆ្ងាយ ជា​អ្វី​ដែល​បច្ចេក​វិទ្យា​ទូរសព្ទ​ទៅ​មិន​ទាន់​ដល់​ឡើយ។

ម្យ៉ាង​ទៀត បើ​ទោះ​ជា​គេ​ប្រើ​ឧបករណ៍ lenses ភ្ជាប់​នឹង​កាមេរ៉ា​ទូរសព្ទ​ក៏​ភាព​ម៉ត់​នៃ​វីដេអូ​នៅ​ផ្នែក​ជ្រុង​គែម​ គេ​អាច​មើល​ទៅ​ឃើញ​មាន​ជម្រៅ​ជាង មិន​ស៊ី​គ្នា​ឥត​ខ្ចោះ​ដូច​ក្នុង​វីដេអូ​នេះ​ឡើយ។

​​​​​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់