• 2019-01-25 04:31:01
  • ផលិតផលថ្មី

មកមើលការបើកសាកល្បង Subaru Forester e-Boxer ឆ្នាំ ២០១៩ នៅសិង្ហបុរីម្ដងមើល អស្ចារ្យយ៉ាងណា?

  • 2019-01-25 04:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Motor Image ដែល​ជា​អ្នក​ចែកចាយ​រថយន្ត Subaru បាន​​នាំ​យក​រថយន្ត​ម៉ូដែល​​ថ្មី​បំផុត Subaru Forester e-Boxer ឆ្នាំ ២០១៩ ដែល​ជា​រថយន្ត SUV ដំបូង​របស់ Subaru ដែល​ប្រើម៉ាស៊ីន Hybrid សាំង​លាយ​អាគុយ នៅ​ឯ​មជ្ឈមណ្ឌល​តាំង​ពិពរណ៍​ Suntec City នៅ​ឯ​ ប្រទេស​សិង្ហបុរី។

រថយន្ត​តួ​ខ្ពស់​​មួយ​​នេះ នៅ​​តែ​​ប្រើប្រាស់​ម៉ាស៊ីន​ស៊ីឡាំង​រត់​ផ្ដេកប្រភេទ Boxer ដែល​​ជា​​ម៉ាស៊ីន​មាន​លំនឹង​បំផុត ដែល​មាន​បំពាក់ តែ​លើ​រថយន្ត ២ ក្រុមហ៊ុន​ប៉ុណ្ណោះ​លើ​ពិភពលោក។ ម៉ាស៊ីន​របស់​ Subaru Forester e-Boxer មាន​ទំហំ ២,០ លីត្រ អាច​បង្កើត​កម្លាំង​បាន ១៤៣ សេះ ជាមួយ​នឹងកម្លាំង​រមួល​បាន ១៨៨ ញូតុនម៉ែត្រ។

ខាង​ក្រុម​ការងារ Sabay មាន​ឱកាស​បាន​សាកល្បង​រថយន្ត​ថ្មី​នេះ ដំបូង​នៅ​ក្នុង​ទីលាន​សាក​រថយន្ត​ដែល​រៀប​ចំ​ដោយ Subaru តែ​ម្ដង​នៅ​ជិត​កំពង់ផែ នៅ​ប្រទេស​សិង្ហបុរី។ នៅ​ក្នុង​ការ​សាកល្បង ដោយ​មាន​អ្នក​ជំនាញ​បង្ហាញ ក្នុង​ការ​បើកបរ និង ការ​សាកល្បង​ពី​សំណាក់​អ្នក​ចូល​រួម អាច​និយាយ​បាន​ថា Subaru Forester e-Boxer ឆ្នាំ ២០១៩ ជា​រថយន្ត ដែល​មាន​លំនឹង​ខ្លាំង​ក្នុង​ការ​បើកបរ​ មិន​ថា​ស្ថានភាព​ផ្លូវ​បត់​បែន ឬ​ក៏​រអិល​យ៉ាង​ណា​នោះទេ ដោយសារ​គុណសម្បត្តិ​នៃ ម៉ាស៊ីន Boxer ដ៏​មាន​លំនឹង ការ​បែងចែក​ថាមពល​ទៅ​កាន់​កង់​ទាំង ៤ ក្នុង​ពេល​ដំំណាល​គ្នា និង​តួ​រថយន្ត​ដែល​មាន​ទ្រង់​ទ្រាយ​ល្អ សម្រាប់​ការ​រក្សា​លំនឹង។

ចង់​ដឹង​ថា ការ​សាកល្បង​បើកបរ Subaru Forester e-Boxer ឆ្នាំ ២០១៩ មាន​ទិដ្ឋភាព​យ៉ាង​ណា​នោះ អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​ជាមួយ Sabay ទាំងអស់​គ្នា៖

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់