• 2019-01-24 08:05:36
  • ព័ត៌មាន

វ៉ាលី​ឆ្លាតវៃ ផ្តល់​កន្លែង​សាក​ថ្ម​ឥត​ខ្សែ រួម​ទាំង​បំពាក់ GPS

  • 2019-01-24 08:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរ​កម្សាន្ត ឬ​ចេញ​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​ក្រៅ​ស្រុក វ៉ាលី​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការ​ផ្ទុក​សម្ភារៈ​ប្រើប្រាស់​ធន់​តូច​នានា​។ 

វ៉ាលី​ឆ្លាតវៃ​របស់​ក្រុមហ៊ុន SkyValet ក្រៅ​ពី​រឹងមាំ ងាយស្រួល​ផ្ទុក​សម្ភារៈ ក៏​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួមមាន អាច​សាក​ថ្ម​ឧបករណ៍​បាន, រឹងមាំ​អាច​ការពារ​វត្ថុ​ខាងក្នុង​បាន​ល្អ, បំពាក់​មុខងារ GPS ងាយស្រួល​តាមដាន​ទីតាំង​វ៉ាលី និង​អាច​ថ្លឹង​ទម្ងន់​វ៉ាលី​បាន ប្រាកដ​ថា​ឥវ៉ាន់​មិន​ធ្ងន់​ពេក​។ 

វ៉ាលី​ឆ្លាតវៃ​មួយ​ចំនួន អាច​ផ្តល់​កន្លែង​សាក​ថ្ម​ឧបករណ៍ ប៉ុន្តែ​ពី​ក្រុមហ៊ុន SkyValet មាន​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ ប្រើ​បច្ចេកវិទ្យា Qi បញ្ជូន​ថាមពល​បាន​លឿន ៧.៥វ៉ាត់ ដល់​ស្មាតហ្វូន​។ បើ​ស្មាតហ្វូន​មិន​មាន​មុខងារ​អាច​សាក​ថ្ម​ឥត​ខ្សែ អាច​ប្រើ Adaptor ភ្ជាប់​ជាមួយ​ ដាក់​អប​នឹង​ខ្នង​ទូរសព្ទ ដើម្បី​ឲ្យ​អាច​សាក​បាន​។

ចំពោះ​ទំហំ​វ៉ាលី​មាន​បួន​ប្រភេទ និង​បី​ពណ៌​ក្នុង​ការ​ជ្រើសរើស​។ SkyValet មាន​គម្រោង​នឹង​បង្ហាញ​វ៉ាលី​ឆ្លាតវៃ​លើ​ទីផ្សារ​ក្នុង​ខែ​មេសា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់