• 2019-01-24 07:07:46
  • ព័ត៌មាន

ហេកឃ័រ លួច​ចូល​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​គ្រួសារ​មួយ​នៅ​អាមេរិក បង្អើលពីការ​វាយប្រហារ​របស់កូរ៉េខាងជើង

  • 2019-01-24 07:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​នៅផ្ទះ​គ្រួសារ​​អាមេរិក​មួយ​រស់នៅ​​រដ្ឋ​កាលីហ្វញ៉ា ត្រូវ​បាន​ហេកឃ័រ (Hacker) ​ជ្រៀត​ចូលទៅ​គ្រប់គ្រង ហើយ​បាន​បង្អើល​ពីការ​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង។ 

ប្រព័ន្ធ​កាមេរ៉ា បាន​ផ្តល់​សញ្ញា​ប្រកាស​អាសន្ន​ក្លែងក្លាយ​ពី​ការ​វាយ​ប្រហារ​​អាវុធ​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង និង​ការ​តបត​វិញ​​របស់​អាមេរិក​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង​ ចំពោះ​ការ​វាយប្រហារ ព្រម​ទាំង​ជំរុញ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ជម្លៀស​ចេញ​ក្នុង​រយៈពេល ៣​ ម៉ោង។ 

សមាជិក​ក្រុម​គ្រួសារ​នោះ​បាន​ទាក់ទង​ទៅ​កាន់​លេខ ៩១១ និង​សេវា​អតិថិជន​របស់​ក្រុមហ៊ុន Nest ដើម្បី​បញ្ជាក់​ពី​សារ​ជូន​ដំណឹង​នេះ​។ ជា​លទ្ធផល កាមេរ៉ា​សុវត្ថិភាព​នោះ​ត្រូវ​បាន​ហេកឃ័រ​គ្រប់គ្រង ព្រម​ទាំង​ជូន​ដំណឹង​ក្លែងក្លាយ​។​

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Nest បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​មិន​មាន​ការ​បំពាន​ណា​មួយ​ពី​ហេកឃ័រ​នោះ​ទេ​។ ការ​វាយប្រហារ​នោះ ទំនង​ដោយ​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ងាយស្រួល​ស្មាន ឬ​មាន​លេច​ធ្លាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​។ ក្នុង​នោះ​ដែរ ការ​ប្រើប្រាស់​មុខងារ​ផ្ទៀងផ្ទាត់​ទី​ពីរ​ពី​លើ​ពាក្យ​សម្ងាត់ អាច​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់