• 2019-01-23 03:00:00
  • ព័ត៌មាន

Apple ទើប​តែ​បញ្ចេញ iOS 12.1.3 ដឹង​ថា​មាន​អ្វី​កែ​ប្រែ​ខ្លះ?

  • 2019-01-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ Apple ទើប​តែ​បញ្ចេញ​កំណែ​ iOS 12.1.3 ថ្មី​សម្រាប់ iPhone, iPad និង HomePod ដែល Software ថ្មី​នេះ​នឹង​ជួយ​បំបាត់​ចន្លោះ​ប្រហោង​ក្នុង​កំណែ​មុន ដែល​បង្កើត​ជា​ភាព​មិន​ប្រក្រតី​នានា នៅ​ក្នុង​ឧបករណ៍​ទាំង ៣ នោះ។

សម្រាប់ iPhone និង iPad កំណែ iOS 12.1.3 នឹង​ជួយ​កែប្រែ​នូវ​ចន្លោះ​ប្រហោង​ដូចជា៖

  • បញ្ហា​ពេល​ចូល​ក្នុង​កម្មវិធី Messages នៅ​ពេល​អូស​មើល​រូបភាព​ក្នុង Detail របស់​សារ
  • បញ្ហា​ដែល​អាច​ឲ្យ​កម្មវិធី CarPlay របស់ Apple នៅ​ក្នុង​រថយន្ត​ផ្ដាច់​ពី iPhone XR, iPhone XS និង iPhone XS Max ដោយ​ស្វ័យ​ប្រវត្តិ
  • បញ្ហា​ដែល​អាច​ធ្វើ​ឲ្យ​សំឡេង​បែក​រ៉ែ នៅ​ពេល​ដែល iPad Pro ភ្ជាប់​ទៅ​នឹង​ឧបករណ៍​បំពង​សំឡេង​ខាង​ក្រៅ
  • បញ្ហា​រូបភាព​ដែល​ផ្ងើ​ចេញ​ពី Share Sheet មាន​ឆ្នូត

សម្រាប់ HomePod វិញ iOS 12.1.3 នឹង​ជួយ​កែប្រែ​ចន្លោះ​ប្រហោង ដែល​អាច​បណ្ដាល​ឲ្យ​ HomePod បិទ​បើក​ឡើង​វិញ​ដោយ​ខ្លួន​ឯង និង​បញ្ហា​មួយ​ទៀត​ដែល​អាច​បណ្ដាល​ឲ្យ Siri លែង​ស្ដាប់​សំឡេង​បញ្ជា​របស់​អ្នក​ប្រើប្រាស់។

ក្នុង​នោះ​ផង​ដែរ Apple ក៏​បាន​បញ្ចេញ WatchOS 5.1.3 ផង​ដែរ ដែល​ខ្លួន​បាន​អះ​អាង​ថា នឹង​កែប្រែ​ចន្លោះ​ប្រហោង​នានា។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់