• 2019-01-21 08:03:57
  • ព័ត៌មាន

ពិត​ជា​ត្រូវការ Webcam កម្រិត​ដល់​ទៅ 4K?

  • 2019-01-21 08:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Webcam កម្រិត 4K មាន​លើ​ទីផ្សារ​ហើយ ប៉ុន្តែ​ប្រហែល​ភាគច្រើន​មិន​មាន​តម្រូវការ​ប្រើ​ដល់​ថ្នាក់​នោះ​ទេ​។ បើ​ប្រើ​ត្រឹម Skype call ឬ ថត​បង្ហាញ​លើ​អ៊ីនធឺណិត (Streaming online) កម្រិត 1080p​ គួរ​តែ​គ្រប់គ្រាន់​។ 

បើ​មាន​គម្រោង​ថត​ដល់​កម្រិត 4K មិនថា Streaming online ឬ​ថត​ទុក​បង្ហោះ​ពេល​ក្រោយ Webcam 4K មាន​ចំណុច​ល្អ ដោយ Resolution ខ្ពស់​អាច​តម្រឹម​ទិដ្ឋភាព​ត្រង់​តំបន់​ណា​មួយ​មិន​បាត់បង់​ភាព​លម្អិត​។ 

Webcam 1080p មាន​កម្រិត Resolution ទាប​តម្លៃ​សមរម្យ ខណៈ Webcam 4K មាន​កម្រិត Resolution ខ្ពស់ មាន​តម្លៃ​ថ្លៃ​គួរសម និង​ធ្ងន់​ជាង ដោយ​បំពាក់ Sensor ធំ​មាន​សមត្ថភាព​ខ្ពស់​។ 

វីដេអូ៖

បើ​សម្រេច​ចិត្ត​លើ Webcam 4K អាច​ពិចារណា Logitech BRIO 4K បាន​ដោយ​មាន​មុខងារ Windows Hello, ថត​វីដេអូ​កម្រិត 4K ល្បឿន 30 Frames ក្នុង​មួយ​វិនាទី​, ថត​វីដេអូ​កម្រិត 1080p ល្បឿន 30 Frames ក្នុង​មួយ​វិនាទី​, ថត​វីដេអូ​កម្រិត 720p ល្បឿន 90 Frames ក្នុង​មួយ​វិនាទី ព្រម​ទាំង​មាន​មុខងារ HDR ជួយ​ផ្តល់​ពណ៌​បាន​ត្រឹមត្រូវ​។ 

បើ​សម្រេច​ចិត្ត​យក Webcam 1080p អាច​ពិចារណា Logitech C930 អាច​ថត​បាន​មុំ​ទិដ្ឋភាព ៩០ដឺក្រេ និង​ប្រើ​ទម្រង់ H.264 វីដេអូ​ច្បាស់​ល្អ​មាន​ទំហំ​តូច​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imore ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់