• 2019-01-20 02:55:00
  • ព័ត៌មាន

Apple ដាក់​លក់ iPhone SE លាង​ឃ្លាំង​តម្លៃ​ធូរៗ​ថ្លៃ ឡើង​ដាច់​ស្ដុក

  • 2019-01-20 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​លើ​គេហទំព័រ​ផ្លូវការ​ក្រុមហ៊ុន Apple បាន​សម្រេច​បញ្ចេញ​លក់​ម៉ូឌែល​មុនៗ​គឺ iPhone SE ក្នុង​លក្ខខណ្ឌ​លក់​លាង​ឃ្លាំង ដែល​មាន​តម្លៃ​ចាប់​ផ្តើម​ពី ២២៩ ដុល្លារ​ដល់ ២៤៩ ដុល្លារ​ក្នុង​ទីផ្សារ​អាមេរិក។

iPhone SE កំពុងលក់​លើវិបសាយ Apple.com

iPhone SE ទាំង​នេះ​មាន​ដូច​ជា​ពណ៌​មាស ពណ៌​ផ្កាឈូក ពណ៌​ទឹក​ប្រាក់ ដែល​មាន​ទំហំ​ចាប់​ពី ៣២GB ដល់ ១២៨GB ជា​ប្រភេទ iPhone unlocked លក់​តែ​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​ដើម​កាល​មិន​ទាន់​លក់​លាង​ឃ្លាំង​គឺ ៣២GB តម្លៃ ៣៤៩ ដុល្លារ​ឯ​ទំហំ ១២៨GB តម្លៃ ៤៤៩ ដុល្លារ។

​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង iPhone ទំហំ ៤ អ៊ិញ​នេះ​ មាន​ចំនួន​បញ្ជា​ទិញ​ច្រើន​ពេក​រហូត​អស់​ស្តុក​ទៅ​ហើយ៕

អានបន្ត៖

ប្រភព៖ Macworld ប្រែ​សម្រួល៖ រក្សា

មតិយោបល់