• 2019-01-19 07:29:00
  • ព័ត៌មាន

Yamaha YZF-R1 GYTR ម៉ូតូ​គម្រប់​ខួប ២០​ឆ្នាំ នៃ​ត្រកូល YZF-R1

  • 2019-01-19 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​១៩៩៨ Yamaha បាន​បង្ហាញ​ម៉ូតូ​ប្រណាំង YZF-R1 ហើយ​ដើម្បី​គម្រប់ ២០​ឆ្នាំ​នៃ​ម៉ូតូ​នេះ​ក្រុមហ៊ុន​របស់​ជប៉ុន បាន​បញ្ចេញ​ម៉ូដែល​ថ្មី​មាន​ឈ្មោះ​ថា YZF-R1 GYTR ស៊េរី​ឆ្នាំ​២០១៩។

បើទោះ​មិនមាន​​បង្ហាញ​​ពី​លក្ខណៈ​បច្ចេកទេស ​ប៉ុន្តែ​ក្រុមហ៊ុន​​​បាន​ឡើក​ឡើង​ថា ម៉ូតូ​នេះ​មាន​កម្លាំង​ថាមពល ១៥០សេះ មាន​ទម្ងន់​ស្រាល​ត្រឹម​តែ ១៧០ គីឡូក្រាម។

បើ​តាម​គេហទំព័រ Ultimatemotorcycling ក្រុមហ៊ុន Yamaha នឹង​ផលិត​តែ​២០​គ្រឿង​ប៉ុណ្ណោះ និង​លក់​ក្នុង​តម្លៃ​ប្រហែល ៤៥ ០០០ដុល្លារ​អាមេរិក៕

ប្រភព៖ ultimatemotorcycling ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់