• 2019-01-19 01:54:00
  • ព័ត៌មាន

Google ជះ ៤០ លាន​ដុល្លារ​ទិញ​បច្ចេកវិទ្យា​សម្ងាត់​ពី​ក្រុមហ៊ុន​នាឡិកា​ឆ្លាតវៃ Fossil

  • 2019-01-19 01:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Fossil Group បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ផ្លូវការ​ក្នុង​ការ​លក់​បច្ចេកវិទ្យា​នាឡិកា​ឆ្លាតវៃ​អាថ៌កំបាំង​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ទៅ​ឲ្យ​ក្រុមហ៊ុន​យក្ស​អាមេរិក Google ក្នុង​តម្លៃ ៤០ លាន​ដុល្លារ ។ ​កិច្ច​ព្រមព្រៀង​នេះ​រាប់​បញ្ចូល​ទាំង​ការ​ផ្ទេរ​បច្ចេកវិទ្យា ក៏​ដូច​ជា​បុគ្គលិក​បម្រើ​ការ​ផ្នែក R&D របស់ Fossil មួយ​ចំនួន​ទៅ​ចូលរួម​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Google។

យោង​តាម​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​និង​ឌីជីថល​របស់ Fossil Group ឡោក Greg McKelvey បាន​បញ្ជាក់​ថា៖ "វា​ជា​រឿង​ថ្មី​សម្រាប់​ទីផ្សារ​បច្ចេកវិទ្យា​ហើយ​យើង​គិត​ថា​ផលិតផល​នោះ​នឹង​មាន​លក្ខណៈ​ពិសេស​និង​អត្ថប្រយោជន៍​ដែល​មិន​ទាន់​ចេញ​ផ្សាយ​នា​ពេល​បច្ចុប្បន្ន"។

ឆ្លើយតប​ពី​អនុ​ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​នៃ Wear OS របស់ Google លោក Stacey Burr ក៏​បញ្ជាក់​ថា៖ "យើង​មើល​ឃើញ​បច្ចេកវិទ្យា​ខ្លះ​ដែល​ពួក​គេ​កំពុង​អភិវឌ្ឍ ហើយ​គិត​ថា​វា​នឹង​អាច​នាំ​ផល​ប្រយោជន៍​ដ៏​ធំ​ទូលាយ​ប្រសិន Google មាន​បច្ចេកវិទ្យា​នោះ ដោយ​ឡែក​មិន​ត្រឹម​ប្រើប្រាស់​ជាមួយ Fossil ទេ យើង​ក៏​នឹង​នាំ​យក​ទៅ​កាន់​ដៃគូ​ផ្សេង​ទៀត​ក្នុង​ប្រព័ន្ធ​ Ecosystem ក៏​ដូច​ជា​ផ្តល់​លក្ខណៈ​ពិសេស​សម្រាប់​អតិជន"។

ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Google និង Fossil Group នឹង​ត្រូវ​បាន​សម្រេច​លទ្ធផល​បញ្ចប់​នា​ខែ​មករា​នេះ ថ្វី​បើ​ភាគី​ទាំង​សង​ខាង​មិន​ទាន់​បង្ហើប​ថា​ផលិតផល​ម៉ូឌែល​ណា​មួយ​អាច​នឹង​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្ងាត់​នេះ​ក៏​ដោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់