• 2019-01-18 02:34:14
  • ព័ត៌មាន

កម្រ​កើតឡើង​ណាស់ កាមេរ៉ា​ GoPro បាន​ឡើង​កម្រិត Resolution តាម​កំណែទម្រង់​ប្រព័ន្ធថ្មី​

  • 2019-01-18 02:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រ​កើតឡើង​ណាស់ កាមេរ៉ា​បាន​ឡើង​កម្រិត Resolution តាម​កំណែទម្រង់​ប្រព័ន្ធថ្មី​។ ក្រុមហ៊ុន​ GoPro បាន​ចេញ Firmware ជំនាន់ Beta ដែល​អាច​ឲ្យកាមេរ៉ា Fusion VR ថត​វីដេអូ​មើល​បាន​ជុំវិញ​ជា​រង្វង់ (Spherical) 5.6K នៅ​ល្បឿន ២៥ Frame ក្នុង​មួយ​វិនាទី ខណៈ​ធម្មតា​បាន​ត្រឹម​កម្រិត 5.2K។​ ត្បិត​ថា​កើនឡើង​តិចតួច ប៉ុន្តែ​នឹង​អាច​សម្គាល់​ភាព​ខុស​ប្លែក​ពេល​ប្រើ​ឧបករណ៍​ពាក់ VR។ 

តាម​រយៈ Firmware នេះ​ រូបភាព RAW អាច​ប្រើ​បាន​ទាំង Time lapses និង Night Mode នៅពេល​កំណត់​ពេល​វេលា​ថត ៥ វិនាទី ឬ​យូរ​ជាង​នេះ​។ កំណែទម្រង់​កម្មវិធី Fusion Studio លើ​កុំព្យូទ័រ ក៏​បាន​ជួយ​ពង្រឹង​ដល់​គុណភាព​រូប ងាយស្រួល Import និង​ប្រើ​ជាមួយ​កម្មវិធី​របស់ Adobe ឆ្នាំ ២០១៩​ ដូចជា Premiere និង After Effects។

ក្រៅ​ពី​ការ​ពញ្ញាក់​អារម្មណ៍​ម្ចាស់ Fusion ចំពោះ​កំណែទម្រង់ Firmware ថ្មី​ជំនាន់ Beta ​ក៏​មាន​សារ​បង្ហាញ​មួយ​ ដោយ ​GoPro ​នៅ​តែ​គិត​គូរ​ទៅ​លើ​​កាមេរ៉ា​ផលិត​វីដេអូ VR៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ engadget ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់