• 2019-01-16 03:32:41
  • ចំណេះដឹង

កាស AirPods អាច​ប្រើ​លួច​ស្តាប់​ការ​សន្ទនា​បាន

  • 2019-01-16 03:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណែទម្រង់ iOS 12 ក្រុមហ៊ុន Apple បាន​បន្ថែម​មុខងារ Live Listen ទៅ​កាន់​កាស AirPods។ មុខងារ​នេះ អាច​ធ្វើ​ឲ្យ iPhone ក្លាយ​ជា​ឧបករណ៍​ស្រូប​សំឡេង និង​ប្រើ​កាស​ស្តាប់។ 

ក្នុង​ការ​បើក​ដំណើរការ​មុខងារ​ អ្នក​ប្រើប្រាស់​ត្រូវការ​ចូល​ទៅ​កាន់ Settings > Control Center > ចុច​យក Customize Controls ហើយ​ចុច​យក​សញ្ញា​បូក​ក្បែរ​នឹង icon រូប​ត្រចៀក ដើម្បី​បន្ថែម​មុខងារ​ទៅ​កាន់ Control Center។ 

គណនី Twitter មួយ​បាន​បង្ហោះ​ពី​ការ​ប្រើប្រាស់​កាស AirPods ជា​ឧបករណ៍​លួត​ស្តាប់ ដោយ​អ្នក​ប្រើប្រាស់​គ្រាន់តែ​បើក​ដំណើរការ​មុខងារ Live Listen ហើយ​ទុក iPhone ក្បែរ​នឹង​នរណា​ម្នាក់ នោះ​រាល់​ការ​សន្ទនា​នឹង​អាច​ស្តាប់​បាន​។ នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​។

មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ Apple បាន​ដឹង​ពី​ស្ថានភាព​នេះ ហើយ​បើ​ដឹង​ព័ត៌មាន​នេះ ប្រហែល​អាច​ឲ្យ iPhone លឺ​សំឡេង​ជូន​ដំណឹង​ទៅ​កាន់​អ្នក​នៅ​ជិត​ថា​មុខងារ Live Listen បាន​បើក​ដំណើរការ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់