• 2019-01-16 01:20:00
  • ចំណេះដឹង

ឃើញ​រកបានលាន​ៗដុល្លារ តាម​ពិត Tik Tok កើប​លុយ​​តាម​របៀប ២ យ៉ាង​នេះ

  • 2019-01-16 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​កម្សាន្ត​វីដេអូ​ខ្នាត​ខ្លី TikTok ​បច្ចុប្បន្ន​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទូទាំង​សកលលោក ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជាង ៥០០ លាន​នាក់​កម្សាន្ត​លើ​ការ​បង្កើត​មាតិកា​វីដេអូ​រយៈ​ពេល ១៥ វិនាទី។

កម្មវិធី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន ByteDance ចាប់​ផ្តើម​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ ២០១២ មក​ទល់​បច្ចុប្បន្ន​មាន​តម្លៃ​ទ្រព្យ​ប្រមាណ ៧៥ ពាន់​លាន​ដុល្លារ​អាមេរិក។ តើ​អ្នក​ឆ្ងល់​ទេ​ភាព​ជោគជ័យ​នៃ​ចំណូល​ទាំង​លាន​ដុល្លារ​របស់ TikTok អាច​រក​បាន​ដោយ​របៀប​ណា?

យោង​តាម​របាយការណ៍​ពី Bloomberg បាន​ឲ្យ​ដឹង​ថា​ TikTok រក​ចំណូល​ក្នុង​ឆ្នាំ ២០១៨ បាន​ប្រមាណ ៧ ពាន់​លាន​ដុល្លារ ។ ក្នុង​នោះ​កម្មវិធី​ដ៏​ល្បីល្បាញ​របស់​ចិន​មួយ​នេះ​អាច​ទទួល​ចំណូល​តាម​រយៈ​មធ្យោបាយ​ពីរ៖

១.ការ​ទិញ​កាក់​ក្នុង​កម្មវិធី (In-app purchases):

TikTok មាន​សេវាកម្ម​លក់​កាក់​ចាប់​ពី ១០០ កាក់​ឡើង​ទៅ​ក្នុង​តម្លៃ ០,៩៩ ដុល្លារ ដល់ ១០ ០០០ កាក់​តម្លៃ ៩៩,៩៩ ដុល្លារ ។ អ្នក​ប្រើប្រាស់​អាច​យក​កាក់​នេះ​ផ្តល់​ជូន​អ្នក​បង្កើត​មាតិកា​ដែល​អ្នក​ចូលចិត្ត។ របាយការណ៍​ពី Sensor Tower បាន​ឲ្យ​ដឹង​ថា​អ្នក​ប្រើប្រាស់ TikTok ទូទាំង​សកលលោក​បាន​ចំណាយ​ប្រមាណ ៣,៥ លាន​ដុល្លារ​ត្រឹម​ខែ​តុលា ឆ្នាំ ២០១៨ សុទ្ធ​នៃ In-App purchases ពោល​គឺ​កើន​ឡើង​ច្រើន​ជាង ៤ ដង​ធៀប​នឹង​ពេល​ដដែល​នា​ឆ្នាំ ២០១៧។

២.ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម:

Digiday បាន​រាយការណ៍​ថា​បណ្តា​ក្រុមហ៊ុន​ឬ​ស្ថាប័ន​នានា​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ TikTok ដោយ​ជំនាន់​កម្មវិធី​របស់​ចិន​ឲ្យ​ឈ្មោះ Douyin មាន​សេវា​បង្កើត Ads អាច​ចំណាយ​ខ្ពស់​បំផុត​ដល់ ១៥០ ០០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ការ​បង្កើត Ads ក្នុង Newsfeed ដោយ​ ការ​ចុច​ម្តង​ថ្លៃ ៤ ដុល្លារ ។ ក្រុមហ៊ុន​ស្លាកយីហោ​ល្បី​ឈ្មោះ​ដូច​ជា Pizza Hut បាន​ចាប់​ផ្តើម​ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​អស់​រយៈ​ពេល​យូរ​ណាស់​មក​ហើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Time ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់