• 2019-01-15 03:50:00
  • ចំណេះដឹង

ខ្វះ​អ្វី​បាន ប៉ុន្តែ​ឧបករណ៍ ៣​ នេះម្ចាស់​កាមេរ៉ា DSLR ពុំគួរខ្វះនោះទេ

  • 2019-01-15 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ ត្រឹម​តែមានតួកាមេរ៉ា និងឡេន ១ ឬ ២ គ្រាប់ក៏​អាច​ផ្ដិត​រូប​បាន​ល្អ​ដែរ ប៉ុន្តែ​ឧបករណ៍​បន្ទាប់​បន្សំ​បំពាក់​បន្ថែម​អាច​ជំរុញ​លទ្ធផល​នៃរូបថតរបស់អ្នក ឡើង​មួយ​កម្រិត​ទៀត។ 

ឧបករណ៍​ភ្ជាប់​ប្រើ​មាន​ច្រើន ប៉ុន្តែ​យ៉ាង​ហោច​ណាស់ របស់បី​នេះ ម្ចាស់​កាមេរ៉ា​គួរ​មាន​ជារបស់ខ្លួនឯងផ្ទាល់។ 

១) Tripod

លំនឹង​មាន​ភាព​សំខាន់​ណាស់​ចំពោះ​លទ្ធភាព​រូបភាព ឬ​វីដេអូ​  ហើយ​ក៏​ធ្វើ​ឲ្យ​ការ​ថត​ងាយស្រួល មិន​ហត់នឿយ​កាន់​ ពេល​ផ្ដិត​យក​ទិដ្ឋភាព​រយៈពេល​យូរ។ Tripod មិន​មាន​ថ្ម ហើយ​ក៏​មិន​ហួស​ស៊េរី​ប្រើ​ដែរ​ ជា​រួម​ អ្នក​អាច​ប្រើវា ​បាន​យូរ​ស្រួល និងយូរអង្វែង​បើអ្នកចេះទុកដាក់បានត្រឹមត្រូវ។ 

២) Microphone

ជា​ការ​រំខាន​មួយ​ដែរ បើ​វីដេអូ​មាន​សំឡេង​ខ្សឹបៗ រក​ស្តាប់​មិន​បាន​ ឬក៏ឮខ្លាំងពេក។រូបភាព​ច្បាស់​សំខាន់ជារឿងមួយ ប៉ុន្តែ​សំឡេង​យ៉ាង​ហោច​ណាស់​ក៏ ៥០% ដែរ ដើម្បីកំណត់​ថា គុណភាព​ការ​ផលិត​វីដេអូ​របស់អ្នក គឺជាវីដេអូល្អ។​ ​មានឧបករណ៍​ស្រូប​សំឡេងល្អ បូក​ផ្សំ​ជាមួយ​ការ​រៀបចំ​សាច់​រឿង​បាន​ល្អ​ទៀត នឹង​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន​។ 

៣) អំពូល LED

បើ​ចង់​បង្ហាញ​ទិដ្ឋភាព​ច្បាស់​ល្អ ជាពិសេស​ទីកន្លែង​ខ្វះ​ពន្លឺ មិន​គួរ​មើល​រំលង​ ដុំ​អំពូល LED ឡើយ​។ 

មួយ​វិញ​ទៀត កាបូប​ដាក់​កាមេរ៉ា ក៏​មាន​តម្រូវការ​ចាំបាច់​មួយ​ដែរ ងាយស្រួល​រៀបចំ​ទុក​ដាក់ និង​ធ្វើ​ដំណើរ ជាមួយ​តួ​កាមេរ៉ា, Lens, ថ្ម និង​ឧបករណ៍​តូចៗ​មួយ​ចំនួន​ទៀត​មិនឲ្យរញ៉េរញ៉ៃ ងាយស្រួលធ្វើការងារ៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ starkinsider.com

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់