• 2019-01-15 03:40:00
  • ចំណេះដឹង

ចុចទូរសព្ទ​យូរៗ ក៏អាចធ្វើ​ឲ្យ​មនុស្ស​ខ្សោយ​បញ្ញា​ដែរ

  • 2019-01-15 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​ន័រវែស​, ដាណឺម៉ាក​, ហ្វាំងឡង់​, អង់គ្លេស​ និង​បារាំង ពិន្ទុ​កម្រិត​ភាព​ឆ្លាតវៃ IQ ដែល​ធ្លាប់​កើន​ឡើង មាន​ការ​ធ្លាក់​ចុះ​ប្រហែល ២.៤ ក្នុង​មួយ​ទសវត្ស​។

ជាបឋម ក្រុម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​សន្និដ្ឋាន​ថា ដោយសារ​មនុស្ស​មាន​កម្រិត​ឆ្លាតវៃ​ខ្ពស់ មាន​កូន​តិច ប៉ុន្តែ​របាយការណ៍​ចេញ​ផ្សាយ​កាល​ខែ​មិថុនា លើ​វេបសាយ PNAS បង្ហាញ​ថា​កម្រិត IQ មាន​ការ​ធ្លាក់ចុះ​សូម្បី​ស្ថិត​ក្នុង​ក្រុម​គ្រួសារ។ 

តាម​ការ​សិក្សា​មួយ​ចំនួន ចង្អុល​បង្ហាញ​ថា​ស្មាតហ្វូន​មាន​ផល​ប៉ះពាល់​មួយ​ចំនួន ទៅ​លើ​ការ​យល់​ដឹង​។ ការ​ប្រើ​ស្មាតហ្វូន អាច​បន្ថយ​កម្រិត​សមត្ថភាព​គ្រប់គ្រង​ការ​ផ្ដោត​អារម្មណ៍​បាន ថ្វី​បើ​ហ្គេម​ហាក់​ល្អ​ចំពោះ​សមត្ថភាព​បំពេញ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ក្តី​។ ក្នុង​ការ​សិក្សា​មួយ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​ចោទ​សួរ​ជាមួយ​នឹង​សំណួរ​ជ្រៅៗ។ ចំពោះ​អ្នក​ដែល​ប្រើ​ស្មាតហ្វូន​ច្រើន ហាក់​ឆ្លើយ​មិន​បាន​ល្អ និង​មាន​ការ​វិភាគ​ចុះ​ខ្សោយ។ 

ស្មាតហ្វូន​ជួយ​សម្រេច​ការងារ​មួយ​ចំនួន​តាម​តម្រូវការ​ប្រចាំថ្ងៃ មើល​ទៅ​ទំនើប​ជាង​មុន ប៉ុន្តែ​មិន​ប្រាកដ​ថា​ជំរុញ​ភាព​ឆ្លាតវៃ​នោះ​ទេ​។ 

លោក Florio ជា​គ្រូ​បង្រៀន​ម្នាក់​លើក​ឡើង​ថា ការ​សរសេរ​របស់​កូន​សិស្ស​លោក​មិន​សូវ​ល្អ​នោះ​ទេ ដោយសារ​ពួកគេ​ផ្អែក​ច្រើន​លើ Keyboard។ ហើយ​លោក​ក៏​មិន​គិត​ថា ក្មេងៗ​អាច​ធ្វើ​ផល​គុណ​គិត​ជា​មុន បាន​ងាយស្រួល​នោះ​ទេ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.smh.com.au/national/could-smart-phones-be-making-us-more-stupid-20190111-p50qvz.html

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់