• 2019-01-10 04:19:44
  • ព័ត៌មាន

Nokia 8.1 Plus ចោះ​រន្ធ​លើ​អេក្រង់ លេច​មុខ​ស្ដែងៗ

  • 2019-01-10 04:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 8.1 Plus ដែល​ទំនង​ជា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ MWC ខែ​កុម្ភៈ​ខាង​មុខ​នេះ បាន​លេច​ចេញ​រូបរាង​ឡើង​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​រចនាបថ​ដ៏​ទាក់ទាញ​របស់​វា។

រូបភាព និង​វីដេអូ​ Render ដែល​លេច​ចេញ​មក​បាន​បង្ហាញ​ពី​អេក្រង់​លាត​សន្ធឹង​ដ៏​ធំ​របស់​ Nokia 8.1 Plus ដោយ​មាន​ដុំ​ខ្មៅ​មួយ​​ជា​ទីតាំង​កាមេរ៉ា​ Selfie។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​​ដែល​ជា​ម៉ាក​ ZEISS Optics និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្រោម​ឃើញ​មាន​រន្ធ​ USB Type-C និង​រន្ធ​ដោត​កាស​ 3.5 mm។

បន្ថែម​ពី​នេះ​ក៏​ឃើញ​មាន​ឡូហ្គោ​ Android One ដែល​អាច​បញ្ជាក់​ថា​ Nokia 8.1 Plus នឹង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Pie។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ 8.1 Plus មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​នឹង​ជា​ស្មាតហ្វូន​​កម្រិត​កណ្ដាល​ មាន​តម្លៃ​ធូរ​ថ្លៃ៕

ចុចអាន៖

​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់