• 2019-01-10 22:10:00
  • គន្លឹះ

ចង់​កែប្រែ​ឈ្មោះ File ច្រើន​ក្នុង​ពេល​តែ​មួយ​​ លើ macOS មិន​ពិបាក​ទាញ​យក​កម្មវិធី​ក្រៅ​បន្ថែម​នោះ​ទេ​

  • 2019-01-10 22:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បន្ថែម​មុខងារ​ច្រើន​ទៅ​លើ​កំណែទម្រង់​ថ្មីៗ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ macOS។ ក្នុង​នោះ អ្នក​អាច​កែប្រែ​ឈ្មោះ​ម្តង​ច្រើន File បាន​ដោយ​ផ្ទាល់​ពី​កម្មវិធី Finder។ 

១) បើក​ផ្ទាំង Finder និង​កំណត់​ទីតាំង File ចង់​ធ្វើការ​កែប្រែ ​ ២) ចុច Mouse អូស​លើ File ទាំងនោះ ឬ​ចុច Shift Key ឲ្យ​ជាប់ និង​ចុច​លើ File មួយៗ

៣) ចុច​ប៊ូតុង Action នៅ​ផ្នែក​ខាងលើ​ផ្ទាំង Finder ឬ ចុច Mouse ស្តាំ​លើ File ណា​មួយ​ក្នុង​ចំណោម​នោះ​

៤) ចុច​យក Rename [ចំនួន File] Items នៅ​ក្នុង​បញ្ជី​បាន​បង្ហាញ​

៥) នៅ​ក្បែរ​ពាក្យ Rename Finder Items ចុច​យក​ជម្រើស Format

៦) ត្រង់ Name Format អាច​ជ្រើស​យក Name and Index ឬ Name and Counter ឬ Name and Date

៧) ត្រង់​ប្រអប់ Custom Format អាច​បញ្ចូល​ឈ្មោះ​ណា​មួយ​ចង់​កែប្រែ​

៨) ត្រង់​ប្រអប់ Start numbers at បញ្ចូល​លេខ​រៀង​ចាប់ផ្តើម​ពី​ណា​ទៅ​

៩)​ បន្ទាប់​មក​អាច​ចុច​យក Rename

File ទាំង​នេះ​នឹង​កែប្រែ​ឈ្មោះ ហើយ​បើ​អ្នក​គិត​ថា​មិន​ចង់​ផ្លាស់ប្ដូរ  អាច​ចុច Command + Z បាន។ 

អ្នក​ក៏​អាច​បន្ថែម​ពាក្យ​ទៅ​លើ​ឈ្មោះ File មាន​ស្រាប់​បាន​ដែរ​ ដោយ​នៅ​ក្បែរ Rename Finder Items ជ្រើសរើស​យក Add Text រួច​បញ្ចូល​ពាក្យ​ណា​មួយ​។ 

ចំពោះ​ការ​រក​ពាក្យ​ណា​មួយ និង​ជំនួស​ទៅ​លើ​ឈ្មោះ​បណ្ដុំ File ទាំង​នោះ​ក៏​អាច​ធ្វើ​បាន​ដែរ​។ ដោយ​នៅ​ក្បែរ Rename Finder Items ជ្រើសរើស​យក Replace Text។ ត្រង់ Find ស្វែងរក​ពាក្យ​ណា​មួយ និង​ត្រង់ Replace with ជំនួស​ដោយ​ពាក្យ​ណា​មួយ​។ ក្រោយ​ចប់​សព្វ​គ្រប់​អាច​ចុច​ប៊ូតុង Rename៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ macrumors ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់