• 2019-01-09 02:39:03
  • ព័ត៌មាន

៤ ចំណុច​សម្រាប់​អ្នក​ប្រើ​បច្ចេកវិទ្យា eSIM លើ iPhone ជំនាន់​ថ្មី​ត្រូវ​ដឹង

  • 2019-01-09 02:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​បច្ចេកវិទ្យា eSIM ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ទូរសព្ទ​ដៃ ឫ ឧបករណ៍​ជំនាន់​ក្រោយ​មួយ​ចំនួន​ដូចជា iPhone XS, iPhone XS Max និង iPhone XR។

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង បទល្មើស បច្ចេកវិទ្យា

​តើ​អ្វី​ទៅ​ជា eSIM? ហើយ​វា​មាន​សារៈសំខាន់​អ្វីខ្លះ?

eSIM គឺ​ជា​ស៊ីម​កាត​ជំនាន់​ថ្មី​ដែល​បាន​បង្កប់​រួច​ជា​ស្រេច​នៅ​ក្នុង​ទូរសព្ទ ឬ​ឧបករណ៍ ផ្សេងៗ​ដែល​ប្រើ​បច្ចេកវិទ្យា​នេះ។ eSIM មាន​ទម្រង់​ជា​ឈីប​ស៊ីម​រួម​បញ្ចូល​គ្នា ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ដក​ចេញ​ពី​ទូរសព្ទ​ឬ​ឧបករណ៍​ឡើយ ហើយ​វា​អាច​ផ្ទុក​ទិន្នន័យ​ចាំ​បាច់​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​ការ​កំណត់​សំគាល់​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់។

រូបតំណាង

ខាង​ក្រោម​នេះ​ជា​ចំណុច​​ខ្លះៗ​ដែល​អ្នក​ប្រើ​ប្រាស់​បច្ចេកវិទ្យា eSIM ត្រូវ​ដឹង៖

  • អ្នក​អាច​ភ្ជាប់​បាន​ដល់​ទៅ ៨ លេខ​ទូរសព្ទ​ផ្សេង​គ្នា​ក្នុង​ទូរស័ព្ទ​តែ​មួយ(ចំនួន​អាច​ប្រែប្រួល អាស្រ័យ​លើ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សេវា eSIM) ប៉ុន្តែ​អ្នក​អាច​ប្រើ​បាន ២លេខ​ក្នុង​ពេល​តែ​មួយ។

  • អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លេខ​ទូរសព្ទ​ដោយ​មិន​ចាំ​បាច់​ដក ឬ​ដាក់​បញ្ចូល​ស៊ីម​ទៅ​ក្នុង​ទូរសព្ទ​នឹង​មិន​បារម្ភ​ពី​ការ​បាត់​បង់ ឬ​ការ​ខូច​ខាត​ស៊ីម​ទៀត​ឡើយ។

  • អាច​ចាប់​ផ្ដើម​ប្រើប្រាស់​សេវា​តាមរយៈ App ដោយ​មិន​ខាត​បង់​ពេល​វេលា​ធ្វើ​ដំណើរ​ទៅ​ក្រុមហ៊ុន (ប្រទេស​យើង​ពុំ​ទាន់​អាច​ធ្វើ​បាន​ទេ)។

  • បច្ចុប្បន្ន eSIM អាច​ប្រើ​ប្រាស់​បាន​ជា​មួយតែ iPhone XS iPhone XS Max និង iPhone XR (លើក​លែង​ទូរសព្ទ​មក​ពី​ប្រទេស​ចិន ឬ ហុងកុង) ជា​មួយ​ក្រុមហ៊ុន Smart និង Metfone៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង បទល្មើស បច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់