• 2019-01-07 07:05:00
  • ចំណេះដឹង

តិចនិកសម្រាប់​អ្នក​កម្ពស់​មិន​សូវ​បាន តែ​ចង់​ជិះ​ម៉ូតូខ្ពស់

  • 2019-01-07 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​កម្ពស់​មិន​សូវ​ខ្ពស់ ហើយ​ចូលចិត្ត​ជិះ​ម៉ូតូ​ប្រណាំង ឬ​ធំ ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ គ្រាន់​តែ​ត្រូវការ​ហ្វឹកហាត់​បន្ថែម​បន្តិច ក្នុង​ការ​ទប់​លំនឹង អំឡុង​ពេល​បើកបរ​។

ក្នុង​វីដេអូ​មួយ អ្នកនាង Megs Braap បាន​បង្ហាញ​ពី​បច្ចេកទេស​មួយ​ចំនួន ចំពោះ​អ្នក​កម្ពស់​មិន​សូវ​បាន​ក្នុង​ការ​បើកបរ​ម៉ូតូ​ប្រណាំង​នេះ​។ 

១) ការ​ទប់​លំនឹង៖  ប្រើ​ល្បឿន​តិចៗ និង​ហ្វឹកហាត់​រក្សា​លំនឹង​។

២) សម្លឹង​មើល​ទីទួល​៖ ពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ ប្រាកដ​ជា​មាន​ចំណុច​ត្រង់​ណា​ត្រូវ​ឈប់ ដូចនេះ​បើ​អាច​គួរ​សម្លឹង​មើល​ទីទួល​ដាក់​ជើង​ជា​មុន​

៣) ប្រើ​កម្លាំង​ជើង​ជៀស​ជាង​តួ​ខ្លួន​ខាង​លើ​៖ បើ​ត្រូវការ​បត់​បង្វែរ​ម៉ូតូ មាន​ការ​ណែនាំ​បត់​កង់​អប​នឹង​ជើង ព្រោះ​ជើង​មាន​កម្លាំង​ខ្លាំង​ជាង​

៤) ការ​ដាក់​ជើង​ប៉ះ​នឹង​ថ្នល់៖ បើ​ត្រូវការ​ដាក់​ជើង​ប៉ះ​នឹង​ថ្នល់ អាច​ផ្អៀង​ខ្លួន​ប្រើ​ជំហរ​ជើង​មួយ​ចំហៀង​ទប់ ផ្លាស់ប្ដូរ​គ្នា​។

៥)​ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖ ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង កម្ពស់​មិន​សូវ​ខ្ពស់​មិនមែន​ជា​ឧបសគ្គ​ហាម​មិន​ឲ្យ​បើកបរ​ម៉ូតូ​ប្រណាំង​នោះ​ទេ​។ បច្ចេកទេស​បើកបរ និង​ការ​ហ្វឹកហាត់​ត្រឹមត្រូវ​នឹង​ជួយ​សម្រេច​បាន​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ www.visordown.com

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់