• 2019-01-07 07:50:00
  • ព័ត៌មាន

នេះដំណោះ​ស្រាយ​ពេលឈូស Windows ឮ​សំឡេង​ Cortana គួរ​ឲ្យ​រំខាន​(វីដេអូ)

  • 2019-01-07 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ដែល​ជា​អ្នក​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ពេញ​និយម​បំផុត​ក្នុង​លោក​សម្រាប់​កុព្យូទ័រ PC គឺ​ Windows នោះ នឹង​បំបាត់​សំឡេង Cortana ដែល​ជា Virtual Assistant ដែល​ជា​ធម្មតា​នឹង​បន្លឺ​សំឡេង​ស្រី​ម្នាក់​ឡើង នៅ​ពេល​ដែល​កុំព្យូទ័រ​អ្នក​ទើប​នឹង​ឈូស (Set Up) ឡើង​វិញ​ថ្មី​ៗ។

ជុំវិញ​បញ្ហា​នេះ បើ​សិន​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មាន​កុំព្យូទ័រ​តែ ១ ឬ ២ នោះ​វា​មិន​មែន​ជា​រឿង​រំខាន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​សម្រាប់ IT Admin វិញ​ដែល​ឈូស​កុំព្យូទ័រ ឬ​រៀប​ចំ​ថ្មី​ម្ដង​រាប់​សិប​គ្រឿង​នោះ វា​ពិត​ជា​រំខាន​ខ្លាំង​មែន​ទែន​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​អ៊ីចឹង។

កំណែ Software ថ្មី​របស់ Windows 10 នេះ​នឹង​ចេញ​ក្នុង​ខែ​មិនា​ក្រោម​ codename 19H1។ មុខងារ Cortana ពេល​កុំព្យូទ័រ​ដំឡើង​ដំបូង​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ងាត់ ហើយ​ Theme ថ្មី​ៗ និង​មុខងារ​មួយ​ចំនួន​ទៀត​ក៏​នឹង​មាន​ផង​ដែរ​ក្នុង​កំណែ​នេះ។

ចុចអាន៖

  • 1

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់