• 2019-01-07 08:00:00
  • គន្លឹះ

មានវិធីមួយលើកុំព្យូទ័រ ចង់​ដឹង​កម្មវិធី​ណាស៊ីថ្ម​ច្រើនជាងគេ​

  • 2019-01-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​ប្រើ​កុំព្យូទ័រ​ក្នុង​រយៈពេល​យូរ​ឆ្នាំ ប្រាកដ​ជា​ធ្លាប់​មាន​បញ្ហា​ជាមួយ​ថ្ម លែង​កាន់​ថាមពល ឬ​ប្រើ​បាន​រយៈពេល​ខ្លី ឬ​ខូច​តែ​ម្តង​។ ប៉ុន្តែ​បញ្ហា​ដូចជា​រយៈពេល​ប្រើ​ខ្លី​ជាង​មុន ប្រហែល​អាច​មក​ពី​មាន​កម្មវិធី​ណា​មួយ មាន​តម្រូវការ​ប្រើ​ថាមពល​ថ្ម​ច្រើន​មិន​ប្រក្រតី ដែល​អាច​ត្រួត​ពិនិត្យ​បាន​លើ​ Windows Task Manager។ 

កំណែទម្រង់​ថ្មី​របស់​ Windows 10 កម្មវិធី Task Manager មាន​ព័ត៌មាន​ពីរ​ចំណុច​បន្ថែម បង្ហាញ​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ចំពោះ​កម្មវិធី​កំពុង​ដំណើរការ​។

​មាន​បី​វិធី​ក្នុង​ការ​បើក​កម្មវិធី Task Manager

  • ចុច Ctrl + Shift + Esc លើ Keyboard
  • ឬ ចុច Mouse ស្តាំ​លើ​ប៊ូតុង Start ឬ Taskbar > ចុច​យក Task Manager
  • ឬ វាយ​បញ្ចូល​ឈ្មោះ​កម្មវិធី​ក្នុង​ប្រអប់​ស្រាវជ្រាវ នៅក្នុង Taskbar ផ្នែក​ខាងឆ្វេង​អេក្រង់​

នៅ​លើ​កម្មវិធី Task Manager ចុច​យក Tap ឈ្មោះ Processes នៅ​ផ្នែក​ខាងលើ​។ ត្រង់​នោះ​នឹង​ឃើញ​ទិន្នន័យ​ការ​ប្រើប្រាស់ CPU, Memory, Disk, Network និង GPU។ នៅ​ផ្នែក​ខាងស្តាំ នឹង​ឃើញ​ពីរ​ចំណុច​បន្ថែម​ទៀត Power usage និង Power usage trend បង្ហាញ​ពី​កម្រិត​ថាមពល​ថ្ម​ប្រើប្រាស់​ដោយ​កម្មវិធី​។ បើ​ឃើញ​កម្មវិធី​ណា​ប្រើ​ច្រើន និង​មិន​ត្រូវការ អាច​ចុច​ប៊ូតុង End Task នៅ​ជ្រុង​ក្រោម​ខាងស្តាំ​ដើម្បី​បិទ​។ 

ចំពោះ​ព័ត៌មាន​សង្ខេប អាច​ចូល​ទៅ​កាន់ Settings > System > Battery > ចុច​លើ See which apps are affecting your battery life។ ត្រង់​នេះ នឹង​ឃើញ​កម្មវិធី​ណា​មួយ​បាន​ប្រើ​ថាមពល​ថ្ម​ភាគច្រើន​ក្នុង​រយៈពេល​មួយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់