• 2019-01-03 02:56:16
  • ព័ត៌មាន

​មើល​ការ​ច្នៃ​បង្កើត​នាឡិកា​ឆ្លាតវៃ​ពី Youtuber មួយ​រូប​នេះ​ទំនង​ដែរ​តើ​

  • 2019-01-03 02:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាតវៃ ឬ Smartwatch មាន​មុខងារ​ប្រើប្រាស់​ច្រើន ជាពិសេស​ទាក់ទង​នឹង​ការ​តាមដាន​សុខភាព​។ មាន​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Apple ឬSamsung បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​។

ប៉ុន្តែ​បើ​មាន​ឧបករណ៍​គ្រប់គ្រាន់ បូក​ផ្សំ​នឹង​ចំណេះដឹង​ពី Ardiuno ប្រហែល​អាច​ធ្វើ​នាឡិកា​ឆ្លាតវៃ​ចេញ​ជា​រូបរាង​ប្រើ​ខ្លួន​ឯង​បាន​។ ក្នុង​នោះ​មាន​ប្រើ Chip ATmega329 ដែល​ភាគច្រើន​ប្រើ​ក្នុង Arduino Uno និង Nano Platform។ FTDL Module ត្រូវ​បាន​ប្រើ​សម្រាប់​ទំនាក់ទំនង​នឹង USB ខណៈ​បណ្ដាញ Bluetooth បាន​ប្រើ Module មាន​ស្រាប់​មួយ​ផ្សេង​ទៀត​។ ចំពោះ​កម្មវិធី​ភ្ជាប់​ប្រើ​លើ​ស្មាតហ្វូន​មាន Notiduino មាន​អាច​បោះ​សារ (Notification) ទៅ​កាន់​នាឡិកា​បាន​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://hackaday.com/2019/01/01/a-smartwatch-you-can-easily-build-yourself/

ប្រភព៖ hackaday ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់