• 2019-01-02 03:56:09
  • ចំណេះដឹង

ហានិភ័យ​បន្តិច តែ​អាច​រៀន​ប្តូរ​ថ្ម iPhone 8 និង 8 Plus ដោយ​ខ្លួន​ឯងបាន

  • 2019-01-02 03:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iFixit ជា​វេបសាយ​ដ៏​ល្បី​មួយ ក្នុង​ការ​ផ្តល់​ជា​វិធី​ផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ស្មាតហ្វូន ហើយ​ក្នុង​នោះ​ក៏​មាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ថ្ម iPhone 8 និង 8 Plus ផង​ដែរ​។ 

វិធី​ល្អ​បំផុត គួរ​យក​ទៅ​ហាង​ជួសជុល​ទូរសព្ទ បង់​កម្រៃ​សេវា​ផ្លាស់ប្ដូរ​ថ្ម​។ ត្បិត​ថា​មាន​ហានិភ័យ​បន្តិច ប៉ុន្តែ​បើ​អ្នក​មាន​ឧបករណ៍​គ្រប់គ្រាន់ ហើយ​មាន​ទំនុក​ចិត្ត អាច​ធ្វើការ​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន។ ទីមួយ ចំណេញ​ថវិកា​បាន​ខ្លះ និង​ទី​ពីរ​ជា​​ចំណេះ​ដឹង​មួយ​។ 

ដើម្បី​ឲ្យ​ប្រាកដ​ថា ​ពេល​ណា​ផ្លាស់ប្ដូរ​ថ្ម អាច​ឆែក​មើល​បាន​៖

  • ចូល​ទៅ​កាន់ Settings > Battery > ចុច​លើ Battery Health
  • ត្រង់​នោះ​នឹង​ឃើញ​ព័ត៌មាន​ពី Maximum Capacity និង Performance Capability។ 

សមត្ថភាព​ផ្ទុក​ថាមពល​ថ្ម​ទាប មាន​ន័យ​ថា​ឧបករណ៍​អាច​ប្រើ​បាន​តិច​ម៉ោង ពេល​សាក​ពេញ​។ ត្រង់ Performance Capability អាច​បញ្ជាក់​ថា​ ដល់​ពេល​ប្តូរ​ថ្ម ឬ​អត់​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imore ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់