• 2018-12-27 03:22:15
  • គន្លឹះ

មាន​បញ្ហា Wi-Fi លើ MacBook នេះ​ដំណោះស្រាយ​

  • 2018-12-27 03:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ Wi-Fi មាន​តម្រូវការ​ប្រើ​ភាគច្រើន​ចំពោះ MacBook ដោយ​មាន​ភាព​ងាយស្រួល និង​បញ្ហា​រន្ធ​ភ្ជាប់​បណ្ដាញ​ប្រើ​ខ្សែ ជាមួយ​នឹង​ម៉ូដែល​ក្រោយៗ។ បើ​មាន​បញ្ហា Wi-Fi ប្រើ​មិន​បាន អាច​មើល​ប៉ុន្មាន​ចំណុច​នេះ​បាន​។ 

បើក​ប្រើ​កម្មវិធី Wireless Diagnose

  • សង្កត់​លើ Option Key និង​ជ្រើសរើស Wi-Fi icon នៅ​ជ្រុង​ខាងស្តាំ​អេក្រង់​។ 
  • ចុច​យក​ជម្រើស Open Wireless Diagnostics
  • បញ្ចូល​ពាក្យ​សម្ងាត់​របស់​ម៉ាស៊ីន បើ​មាន​ផ្ទាំង​សួរ ហើយ​រង់ចាំ​ដំណើរការ​វិភាគ​រក​បញ្ហា​ចប់​។
  • ពេល​ទទួល​បាន​ព័ត៌មាន​ខ្លះ​ពី​ចំណុច​ខាង​លើ ចុច​លើ​ប៊ូតុង​អក្សរ i ពណ៌ខៀវ ដើម្បី​ស្វែងយល់​បន្ថែម​ ពី​បញ្ហា​នានា​។ 

ពិនិត្យ​មើល​បណ្ដាញ Router

  • ពិនិត្យ​មើល​ពន្លឺ​លើ​ឧបករណ៍ Router ប្រាកដ​ថា​មាន​ភ្លើង​បង្ហាញ​គ្រប់​ចំនួន​
  • សាក​បិទ​ឧបករណ៍ Router មួយ​ស្របក់ និង​បើក​វិញ​

អាប់ដេត​ប្រព័ន្ធ macOS

  • ធ្វើការ​អាប់ដេត​ប្រព័ន្ធ macOS បើ​មាន​ជម្រើស ដោយសារ​ក្នុង​នោះ​អាច​មាន​ដំណោះស្រាយ​ភ្ជាប់​បណ្ដាញ Wi-Fi។ 
  • ការ​បិទ​បើក​ម៉ាស៊ីន ក៏​អាច​ជួយ​បាន​ដែរ ។ 

ផ្លាស់ប្ដូរ Service Order

  • ចូល​ទៅ​កាន់ System Preferences > ចុច​យក Network។ - នៅ​ផ្នែក​ខាងឆ្វេង ក្រោម ចុច​លើ icon ស្ថិត​នៅ​ខាងស្តាំ​សញ្ញា (-) រួច​ចុច​យក Set Service Order។
  • ក្នុង​ផ្ទាំង​បង្ហាញ​ត្រូវ​ប្រាកដ​ថា Wi-Fi ស្ថិត​នៅ​លើ​គេ ដើម្បី​ឲ្យ​ម៉ាស៊ីន​យក​ចិត្ត​ទុក​ដាក់​លើ​បណ្ដាញ​នោះ​។ 

ដក​រាល់​ឧបករណ៍​បាន​ភ្ជាប់​

អាច​សាក​ដក​ឧបករណ៍​ភ្ជាប់​នឹង​ម៉ាស៊ីន​ចេញ ព្រោះ​ប្រហែល​អាច​រារាំង​រលក​សញ្ញា Wi-Fi មិន​ឲ្យ​ភ្ជាប់​បាន ភាគច្រើន​មាន​ចំពោះ​ឧបករណ៍​ភ្ជាប់​នឹង​រន្ធ USB 3.0 និង Type-C៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់