• 2018-12-26 03:07:13
  • ចំណេះដឹង

ប្រេង​ម៉ាស៊ីន​ដូរ​ញឹកញាប់​ដែរ តែ​អត់​ដឹង​ហេតុ​អី​បាន​ត្រូវ​ដូរ? ទាំង​នេះ​ជា​មូលហេតុ

  • 2018-12-26 03:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​យាន​យន្ត​ទាំង​រថយន្ត និង​ម៉ូតូ តែង​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ប្រេង​ម៉ាស៊ីន​ជា​ប្រចាំ បើ​មិន​ដូច្នោះ វា​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​លាន់​សំឡេង ឬ​ក្នុង​ដំណាក់​ការ​ធ្ងន់ធ្ងរ ម៉ាស៊ីន​អាច​មិន​ដំណើរ​ការ​តែ​ម្ដង។

ពាក់ព័ន្ធ​រឿង​នេះ លោក អឹក វណ្ណៈ ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស Toyota កម្ពុជា បាន​លើក​ឧទាហរណ៍​ពី​គ្រឿង​ម៉ាស៊ីន​រថយន្ត​មក​ពន្យល់​ថា ប្រេង​ម៉ាស៊ីន​ត្រូវ​ធ្វើ​ដំណើរ​ពី​កាទែ ទៅ​តួ​ម៉ាស៊ីន ដោយ​ត្រូវ​សាច​ទៅលើ​ប្រព័ន្ធ​ធ្វើ​ចលនា​ជាច្រើន​រួម​មាន វិឡឺប្រឺកាំង ឡាប​ឡា​កាម និង​គ្រឿង​ច្រើន​ទៀត។ ហើយ​ប្រសិន​ប្រព័ន្ធ​ទាំង​នោះ​មិន​មាន​ប្រេង​រំអិល​ទេ វា​នឹង​បណ្ដាល​ឲ្យ​មាន​សំណឹក ធ្វើ​ឲ្យ​មាន​ចន្លោះ ដែល​អាច​បង្ក​សំឡេង​លាន់​ខុស​ធម្មតា ឬ​ករណី​ខ្លះ អាច​ធ្វើ​ឲ្យ​រលត់​ម៉ាស៊ីន​តែ​ម្ដង។

លោក​បាន​បន្ថែម​ទៀត​ថា តួនាទី​របស់​ប្រេង​ម៉ាស៊ីន គឺ​ជួយ​ឲ្យ​ដំណើរ​ការ​របស់​ម៉ាស៊ីន​បាន​ល្អ មិន​មាន​សំឡេង​លាន់​ស្នូរ​ខ្លាំង និង​ជួយ​កាត់បន្ថយ​ការ​ស៊ីសាំង​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​មិន​បាន​ផ្លាស់​ប្ដូរ​ប្រេង​តាម​ការ​កំណត់​ទេ វា​នឹង​ធ្វើ​ឲ្យ​ប្រេង​ចុះ​ថយ​គុណភាព ខ្វះ​ជាតិ​រអិល បណ្ដាល​ឲ្យ​ដំណើរ​ការ​របស់​ម៉ាស៊ីន​មិន​ស្រួល មាន​សំឡេង​លាន់​ស្នូរ​ខុស​ធម្មតា ព្រម​ទាំង​ជះ​ឥទ្ធិ​ពល​ឲ្យ​​ស៊ីសាំង​ខុស​ធម្មតា និង​កាត់​បន្ថយ​អាយុ​កាល​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ផង​ដែរ។

ដូច​នេះ​ដោយ​យោងទៅតាម​ស្ថានភាព និង​លក្ខខណ្ឌ​នៅ​​កម្ពុជា ក្រុមហ៊ុន តូយ៉ូតា បាន​ណែនាំ​ឲ្យ​យក​រថយន្ត​ទៅ​ទទួល​សេវាកម្ម​ថែទាំ (ប្ដូរ​ប្រេង និង​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព) ឲ្យ​បាន​ទៀងទាត់​រៀង​រាល់ ៣ ខែ ឬ ៥ ០០០ គីឡូម៉ែត្រ ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ល្អ ប្រើប្រាស់​បាន​យូរ និង​សុខ​សុវត្ថិភាព​រាល់​ការ​ធ្វើ​ដំណើរ។

ដើម្បី​ធានា​ថា​ការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ីន​អ្នក​បាន​ត្រឹម​ត្រូវ​ល្អ ក្រុមហ៊ុន Toyota ក៏​មាន​ប្រូម៉ូសិន​ពិសេស​ដល់​អ្នក​ប្រើប្រាស់​រថយន្ត Lexus និង Toyota ទាំង​អស់​មិន​ថា​ថ្មី ឬ​មួយ​ទឹក គឺ The Mystery Service Box ដែល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ៥-៣០% លើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) ព្រម​ជាមួយ​ការ​បញ្ចុះ​តម្លៃ ១០% លើ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​សុទ្ធ ១០០% សម្រាប់​សេវាកម្ម​ជួសជុល​ទូទៅ តោន និង​បាញ់​ថ្នាំ។

ដោយ​ឡែក​នៅ​ពេល​អ្នក​មក​ធ្វើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) អ្នក​ក៏​ទទួល​បាន​ការ​ពិនិត្យ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ដល់​ទៅ​ជាង ៣០ចំណុច ដោយ​ឥត​គិត​ថ្លៃ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ប្រូម៉ូសិន​ខាង​លើ ទាក់ទង៖

អត្ថបទ៖ វិទូ

មតិយោបល់