• 2018-12-25 12:54:00
  • ព័ត៌មាន

ទោះ​អាមេរិក​ព្យាយាម​បិទ​ផ្លូវ ក៏ Huawei នៅ​តែ​ជោគជ័យ​លើ​ការ​លក់​ចេញ​ស្មាតហ្វូន​ឆ្នាំ​នេះ

  • 2018-12-25 12:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​​មិន​ថា​តែ ZTE និង Huawei សុទ្ធ​សឹង​ទទួល​ផល​អវិជ្ជមាន​នា​ឆ្នាំ ២០១៨ ទោះ​បី​រង​ពាក្យ​បណ្តឹង​ម្តង​ហើយ​ម្តង​ទៀត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពោល​គឺ​ចង់​បិទ​ផ្លូវ​មិន​ចង់​ឲ្យ​មាន​ស្មាតហ្វូន​ចិន​ចរាចរ​ក្នុង​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​នេះ។

ឆ្លើយតប​មក​វិញ​ក្រុមហ៊ុន Huawei នៅ​តែ​សម្រេច​បាន​តាម​គោលដៅ​ដូច​កំណត់​កាល​ពី​ខែ​សីហា ដោយ​សរុប​តួ​លេខ​លក់​ចេញ​ស្មាតហ្វូន​ក្នុង​ឆ្នាំ ២០១៨ ​បាន​ដល់​ទៅ ២០០ លាន​គ្រឿង មាន​ការ​កើន​ឡើង​ច្រើន​ធៀប​នឹងតួលេខ ១៥៣ លាន​គ្រឿង​នា​ឆ្នាំ​ចាស់។

ជោគជ័យ​ដ៏​ធំធេង​គឺ​ការ​ទទួល​បាន​ពី​ផ្នែក​នៃ​ត្រកូល P20 និង Mate 20 Series ស្ទុះ​វ៉ៃ​ចេញ​បាន ១៦ លាន​និង ៥ លាន​គ្រឿង ជាមួយ​ធុន​កណ្តាល​លក់​បាន​ដល់ ៦៥ លាន​គ្រឿង គួប​តួ​លេខ​បន្ទាប់បន្សំ​នៃ Honor 10 និង Honor View 10 ច្រើន​គ្រឿង​ទៀត។

លោក Richard Yu ធ្លាប់​បញ្ជាក់​ម្តង​រួច​មក​ហើយ​ពី​ផែនការ​ផ្តួល Samsung ឲ្យ​បាន​សម្រេច​ត្រឹម​ ឆ្នាំ ២០២០

សម្លឹង​មើល​ស្ថានភាព​ទៅ​ថ្ងៃ​មុខ Huawei អាច​នឹង​ពិបាក​ក្នុង​ការ​ប្រលូក​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ប៉ុន្តែ​ដំណោះស្រាយ​បែប​ណា​នោះ​ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល តែ​ជា​សារ​វិជ្ជមាន​សម្រាប់​ពលរដ្ឋ​និង​ស្ថាប័ន​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​បាន​នឹង​កំពុង​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​ម្នាក់ៗ​ប្រើ​ផលិតផល Huawei ជា​ជាង​រើស​យក​ស្លាកយីហោ Apple បើ​ពុំ​ដូច្នោះ​ទេ នឹងឈាន​ដល់​ការ​បញ្ឈប់​ពី​ការងារ​ទៀត​ក៏​មាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់