• 2018-12-25 22:22:00
  • ព័ត៌មាន

តេស្ត​បច្ចេកវិទ្យា AI ទើប​ដឹង​ថា Google Assistant មាន​ភាព​ឆ្លាតវៃ​ជាង​គេ

  • 2018-12-25 22:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេបសាយ Loup Ventures មាន​ការ​សាកល្បង​ឧបករណ៍​បំពង​សំឡេង​ឆ្លាតវៃ​ និង​ជំនួយ​ការ​បែប​ឌីជីថល រាល់​ឆ្នាំ ទាក់ទង​នឹង​ការ​ប្រើប្រាស់ ដោយ​​ផ្តល់​ជា​ពិន្ទុ​តាម​កម្រិត​ឆ្លាតវៃ​។ 

ការ​សាកល្បង​ឆ្នាំ​នេះ Google Assistant ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ហើយ​លំដាប់​បន្ត​បន្ទាប់​មាន Siri, Alexa និង Cortana។ 

ក្នុង​ការ​សាកល្បង​មាន ៨០០ សំនួរ​បែង​ចែក​ជា ៥ ចំណាត់​ក្រុម រួមមាន ចំណេះដឹង​ក្នុង​តំបន់, ពាណិជ្ជកម្ម​, ទិសដៅ​, ព័ត៌មាន និង​ការ​បញ្ជា​។ ឧបករណ៍​បំពង​សំឡេង​ឆ្លាតវៃ​ទទួល​បាន​ពិន្ទុ​ពី​ពីរ​ផ្នែក ការ​យល់​ពី​សំណួរ និង​ការ​ឆ្លើយ​តប​។ 

Google Home យល់​សំនួរ​ទាំង ៨០០ ខណៈ HomePod មិន​យល់ ៣ សំនួរ, Invoke មិន​យល់ ៥ សំនួរ និង Echo មិន​យល់ ៨ សំនួរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់