• 2018-12-21 03:33:07
  • ព័ត៌មាន

iPhone XS Max មិន​ចាញ់​ច្រាប​ OnePlus 6T RAM ទំហំ ១០ GB

  • 2018-12-21 03:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ OnePlus បាន​បង្ហាញ​ចេញ​នូវ​ស្មាតហ្វូន​ម៉ូដែល 6T ស៊េរី​ពិសេស (McLaren Edition) ដែល​មាន​ RAM ទំហំ​ធំ​ដល់ ១០ GB ឯណោះ។ ​ដោយ​ឃើញ​ RAM ធំ​បែប​នេះ គេ​បាន​យក​​វា​​ទៅ​​ប្រកួត​នឹង​ iPhone XS Max ដែល​​បច្ចុប្បន្ន​ជា​ស្មាតហ្វូន​ល្បឿន​លឿន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៨ នេះ។

គេ​បាន​ធ្វើ​តេស្ត​​ពីរ​ប្រភេទ ដោយ​ដំបូង​ឡើង​ធ្វើ​តេស្ត​លើ​សមត្ថភាព​បើក​កម្មវិធី រួម​ទាំង​ហ្គេម​ធំៗ​ជា​ច្រើន និង​លើក​ទីពីរ​តេស្ត​លើ​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​ក្នុង RAM។

នៅ​ជុំ​ទី​មួយ​ស្មាតហ្វូន​ទាំង ២ ប្រកៀក​ប្រកិត​គ្នា​ជា​ខ្លាំង ដោយ OnePlus 6T បញ្ចប់​ក្នុង​ពេល​ ១,៥២​ នាទី និង iPhone XS Max ប្រើ​ពេល​ ១,៤៧ នាទី។ ចូល​ដល់​ការ​តេស្ត​ទី​ពីរ​នៅ​តែ​ប្រកៀកប្រកិត​គ្នា​​ដោយ 6T ប្រើ​ពេល​ ៣១ វិនាទី និង iPhone XS Max ប្រើ​ពេល​ ៣៤ វិនាទី។ សរុប​ជា​រួម​ OnePlus 6T ចំណាយ​ពេល​ ២,២៣ នាទី និង XS Max ប្រើ​ពេល​ ២,២២ នាទី ដើម្បី​បញ្ចប់​ការ​ធ្វើ​តេស្ត។ នេះ​មាន​ន័យ​ថា​ iPhone XS Max នៅ​តែ​ជា​ជើង​ឯក​​​​ល្បឿន​ប្រចាំ​ឆ្នាំ ២០១៨៕

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់