• 2018-12-20 11:34:59
  • ចំណេះដឹង

ប្រយ័ត្ន​ឲ្យ​មែនទែន! ល្បិច​ថ្មី​ធ្វើ​ស៊ី​គណនី Apple ID អ្នក​ប្រើ iOS មួយ​ពព្រិច​ភ្នែក

  • 2018-12-20 11:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនខិលខូច​បាន​ព្យាយាម​រក​គ្រាប់​មធ្យោបាយ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ក្នុង​គោលដៅ​ទុក​ជា​ការគំរាមកំហែង​ឬ​ចែកចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ណា​មួយ។ ល្បិច​វាយប្រហារ​ថ្មី​កំពុង​កើតឡើង​លើ​អ្នក​ប្រើប្រាស់​ឧបករណ៍ Apple ជា​ច្រើន​ តាម​រយៈ​ការ​ផ្ញើ​ចូល​ទៅ​កាន់ Email នូវ​សារ​ក្លែងក្លាយ ដើម្បី​បន្លំ​យក​ទិន្នន័យ​សម្ងាត់។ នេះ​បើ​តាម​ការ​ចាប់​បាន​ពី Bleeping Computer

+ដំណើរការ​នៃ​ការ​ក្លែង​បន្លំ:

គោលដៅ​របស់​ក្រុម​ខិលខូច​ចង់​ទទួល​បាន​ព័ត៌មាន​ឯកជន​ទាក់ទង​នឹង Apple ID របស់​អ្នក ដោយ​ធ្វើ​ពុត​ជា​សារ​បង្កើត​ចេញ​ដោយ Apple ហើយ​ផ្ញើ​ចូល Email ​អ្នក ដើម្បី​បង្កើតទំនុក​ចិត្ត​ជាមុន មុន​អ្នក​ត្រូវ​ធ្លាក់​ចូល​អន្ទាក់​របស់​ពួក​គេ។

ល្បិចកល​នេះ​បាន​ក្រើនរំលឹក​ទៅ​កាន់​អ្នក​ប្រើប្រាស់​ឧបករណ៍ Apple ណា​ម្នាក់ ថា​អ្នក​នោះ​បាន​ធ្វើ​ការ​បញ្ជា​ទិញ​អ្វី​មួយ​ខុស​ទំនង​ចេញ​ពី App Store។

ដោយ​ក្នុង​សារ​ដែល​ផ្ញើ​មក​នោះ អ្នក​នឹង​ទទួល​បាន​នូវ​វិក្កយបត្រ​ក្លែងក្លាយ នៃ​ការ​ទិញ (In-App Purchase) លើ​ហ្គេម 8 Ball Pool ដោយ​ចំណាយ​លើ​ថ្លៃ​កាក់​អស់​លុយ​សុទ្ធ ៣០,៩៩ ដុល្លារ។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ខិលខូច​បាន​បង្កើត Link ដើម្បី​ឲ្យ​អ្នក​ចុច​ចូល ប្រសិន​ចង់​ទទួល​បាន​ការ​សង​ប្រាក់​ត្រលប់​មក​វិញ។

នៅ​ពេល​ដែល​អ្នក​ចុច​ទៅ​កាន់​លីង​នោះ នឹង​មាន​ការ​ទាមទារ​ឲ្យ​បញ្ចូល Apple ID និង Password ប៉ុន្តែ​បើ​វាយ​មិន​ត្រឹមត្រូវ​ប៉ុន្មាន​ដង វា​នឹង​លោត​សារ Lock ហើយ​ទាមទារ​ឲ្យ​អ្នក Unlock ដោយ​ការ​បំពេញ​ព័ត៌មាន​ច្បាស់ការ​ទាក់ទង​នឹង​ឈ្មោះ អាសយដ្ឋាន លេខ​ទូរសព្ទ ឬ​លេខ​សម្ងាត់​ណា​មួយ​ផ្សេង​ទៀត។ ចំណុច​នេះ​ហើយ​ដែល​អ្នក​ចាំ​បាច់​ត្រូវ​បញ្ឈប់ និង​ជៀសវាង​ការ​អនុវត្ត​តាម​ទៅ​មុខ​ទៀត។

+គន្លឹះ​ដើម្បី​បញ្ចៀស​ការ​បោកបញ្ឆោត​នេះ:

  • កុំ​ប្រញាប់​ចុច​តាម Link ណា​មួយ​ដែល​មាន​ផ្ញើ​ចូល Email របស់​អ្នក បើ​មិន​ចាំ​បាច់​សូម​ធ្វើ​ការ​លុប​ចោល​តែ​ម្តង

  • លម្អិត​ព័ត៌មាន​ដោយ​ផ្ទាល់​ទៅ​កាន់​គេហទំព័រ Apple.com ដើម្បី​ត្រួតពិនិត្យ​មើល​ពី​ការ​ចំណាយ​ណា​មួយ។​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់