• 2018-12-19 22:00:00
  • គន្លឹះ

វិធីមួយ​អាច​ឆែកដឹង​ភ្លាម​គណនី​ Facebook របស់អ្នក​ បែកធ្លាយ​រូបថត​សម្ងាត់​​ឬ​អត់?

  • 2018-12-19 22:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ Facebook ទើប​តែ​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​បណ្តាល​ឲ្យ​បែកធ្លាយ​រូបថត​សម្ងាត់​របស់​គណនី​អ្នក​ប្រើ​ប្រមាណ​ជិត ៧ លាន​នាក់ អនុញ្ញាត​ឲ្យ App Developer អាច​ភ្ជាប់​ទៅ​បាន​ដោយ​សេរី ហើយ​វា​ក៏​កើត​ជា​កង្វល់​ដល់​អ្នក​ប្រើប្រាស់​ទូទៅ​ថា​តើ​គណនី​អ្នក​ប្រឈម​នឹង​រឿង​អាស្រូវ​ចុង​ក្រោយ​របស់ Facebook នេះ​ដែរ​ឬ​អត់?

អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​មើល​បាន ដោយ​ចូល​ទៅ​កាន់​តំណ Help Center ដើម្បី​ទាញ​ចម្លើយ​តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់ ៦,៨ លាន​នាក់​ដែល​បាន​រង​ផល​ប៉ះពាល់​ឬ​យ៉ាង​ណា។

ប្រសិន​ពេល​អ្នក​ចុច​តាម​តំណ​នេះ​ហើយ លោត​បង្ហាញ​ដូច​រូប​ខាង​លើ នោះ​មាន​ន័យ​ថា​គណនី​អ្នក​មិន​ទទួល​ផល​ប៉ះពាល់​ទេ ផ្ទុយ​ទៅ​វិញ​បើ​លោត​បង្ហាញ​នូវ​ផ្ទាំង App មួយ​ចំនួន ទាមទារ​ឲ្យ​ត្រួតពិនិត្យ នោះ​ចាំ​បាច់​អ្នក​ត្រូវ​ធ្វើ​ការ​ Remove ចោល​ជា​បន្ទាន់ ដើម្បី​ឲ្យ​ប្រាកដ​ថា​រូបថត​ឯកជន​របស់​អ្នក​នឹង​ពុំ​មាន​ការ​បែកធ្លាយ​ទៅ​ដល់​ដៃ​ជន​ណា​ម្នាក់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់