• 2018-12-19 02:42:04
  • គន្លឹះ

ឃើញ​ជួប​បញ្ហា​មួយ Apple បន្ត​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី iOS 12.1.2 មក​ភ្លែត

  • 2018-12-19 02:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រយៈ​ពេល​ត្រឹម​ជិត​ពីរ​សប្តាហ៍​ក្រុមហ៊ុន Apple បាន​បន្ត​ចេញ​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី iOS 12.1.2 ជា​ផ្លូវការ បន្ត​ពី​ជំនាន់​ចាស់ iOS 12.1.1 ដែល​ប្រកាស​កាល​ពី​ដើម​ខែ​ធ្នូ។

ជំនាន់​ក្រោយ​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​ពេញលេញ​ភ្លាមៗ ទាំង​លើ​ជំនាន់​សាកល្បង iOS 12.1.2 Beta។ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Update បាន​តាម​រយៈ​ប្រព័ន្ធ OTA មាន​ក្នុង Settings > General > Software Update។

យោង​តាម​សេចក្តី​ប្រកាស iOS 12.1.2 ចេញ​មក​ជួសជុល​ចន្លោះ​ប្រហោង​ធំ​មួយ​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ eSIM ដំណើរការ​ខុស​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ប្រទេស​ទួរគី ទាំង​លើ iPhone XR, iPhone XS និង iPhone XS Max។ ​ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​ទំនង​ជា​កែប្រែ​លើ​ Software ដែល​ដក​ចោល​នូវ​ប៉ាតង់​របស់ Qualcomm បន្ទាប់​ពី​តុលាការ​ប្រទេស​ចិន​ធ្វើ​ការ​ហាមឃាត់​លើ​ម៉ាស៊ីន​ក្នុង​ប្រទេស​ខ្លួន ក្រោយ​រក​ឃើញ​ថា Apple មាន​ល្មើស​នូវ​បទ​ប៉ាតង់​ចំនួន ២ របស់ Qualcomm។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់