• 2018-12-14 03:35:00
  • ព័ត៌មាន

​អ្នក​លក់​ឡាន​មួយ​ទឹក ងងឹត​មុខ​ឈឹង ព្រោះ​រឿង​ពន្ធ​នាំ​ចូល!

  • 2018-12-14 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​នាំ​ចូល​ឡាន​មួយ​ទឹក នឹង​បន្ត​ឡើង​ថ្លៃ​កប់​ពពក ចំណែក​​ឡាន​ខ្លះ​នឹង​ត្រូវ​ដាច់​ពូជ​លែង​ហ៊ាន​នាំ​ចូល​ ដូចជារថយន្ត​ពេញនិយម​មួយ​ចំនួន​(កាមរី​ឆ្លាម ឬ LEXUS RX300, RX330) នៅ​ដើម​ឆ្នាំ ២០១៩ នេះ​ដោយ​សារ​ការ​តម្លើង​ពន្ធ​នាំចូល។ នេះ​បើ​តាម​ប្រភព​ពី​ហាង​លក់​រថយន្ត​មួយ​កន្លែង។

រូបតំណាង

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តារាងតម្លៃ​ពន្ធ​នាំចូល បាន​សម្រេច​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​រួច​រាល់​ហើយ ស្តី​ពី​ការ​តម្លើងពន្ធ​នាំ​ចូល​ឡាន​មួយ​ទឹក​ នឹង​ឡើង​ថ្លៃ​បន្ត​ទៀត​នៅ​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ។

ពន្ធ​នាំ​ចូល​ឡាន​មួយ​ទឹក​

#ខាងក្រោម​នេះ​ជាឧទាហរណ៍ តម្លៃ​ឡាន​ដែល​ពេញ​និយម​សព្វថ្ងៃ៖

១) រថយន្ត LEXUS RX300 ឆ្នាំ ២០០១-២០០២ និង២០០៣ (ឡើង​ប្រហែល ៤៧០០ ដុល្លារ) ដែល​ធ្លាប់​បង់​ពន្ធ​នាំ​ចូល ១១៦០០ ដុល្លារ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ ១៦៣០០ ដុល្លារ។ ជា​ប្រភេទ​ដែល​ប្រឈម​មុខ​នឹង​ការ​ដាច់​ពូជ ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង​សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃ​ដើម​លើស​ពី ២០០០០ ទៅ ២៥០០០ ដុល្លារ។

រូបតំណាង

២) រថយន្ត TOYOTA HIGHLANDER V6 ឆ្នាំ ២០០១-២០០២ និង២០០៣ (ឡើង​ប្រហែល ៤៧០០ ដុល្លារ) ដែល​ធ្លាប់​បង់​ពន្ធ​នាំ​ចូល ១១៦០០ ដុល្លារ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ ១៦៣០០ ដុល្លារ។ ជា​ប្រភេទ​ដែល​ប្រឈម​មុខ​នឹង​ការ​ដាច់​ពូជ​ដែរ ព្រោះ​សរុប​ថ្លៃ​ដឹក​ថ្លៃ​ឡាន និង​សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃ​ដើម​លើស​ពី ២០០០០ ទៅ ២៥០០០ ដុល្លារ។

រូបតំណាង

៣) រថយន្ត LEXUS RX330 ឆ្នាំ ២០០៤ (ឡើង​ប្រហែល ៦៤០០ ដុល្លារ) ដែល​ធ្លាប់​បង់​ពន្ធ​នាំ​ចូល ១៧៤០០ ដុល្លារ នោះ​នឹង​ត្រូវ​បង់​រហូត​ដល់ ២៣៨០០ ដុល្លារ ។ សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង​សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃ​ដើម​លើស​ពី ៣០០០០ ទៅ ៤០០០០ ដុល្លារ។

រូបតំណាង

៤) រថយន្តTOYOTA CAMRY ឆ្នាំ ២០០២-២០០៣ និង២០០៤ (ឡើង​ប្រហែល ៤០០០ ដុល្លារ) ដែល​ធ្លាប់​បង់​ពន្ធ​នាំ​ចូល ៩១០០ ដុល្លារ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ ១៣០០០ ដុល្លារ។ ជា​ប្រភេទ​ដែល​ប្រឈម​មុខ​នឹង​ការ​ដាច់​ពូជ ។ ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង​សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃ​ដើម​លើស​ពី ១៩០០០ ទៅ ២២០០០ ដុល្លារ។

រូបតំណាង

ទោះ​ជា​យ៉ាង​ណា យើង​ត្រឹម​ទទួល​បាន​តារាង​តម្លើង​ពន្ធ​នេះ​តែប៉ុណ្ណោះ(កាត់​ឆ្នាំ​ចាស់ បង់​ឆ្នាំ ២០០៦) មិន​ទាន់​មាន​ការ​អនុវត្តន៍​លើ​ឡាន​នាំ​ចូល​ណាមួយ​នៅ​ឡើយ​ទេ។ នៅ​ចាំ​មើល​បន្ត​នៅ​ដើម​ឆ្នាំ ២០១៩ នេះ។

ដោយឡែក​កាល​ពី​ដើម​ឆ្នាំ ២០១៨ ក៏​មាន​ការ​តម្លើង​ពន្ធ​បែប​នេះ​មួយ​លើក​ទៅ​ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ឡាន​មួយ​ទឹក នាំ​ចូល​មាន​ការ​កើន​ឡើង​ច្រើន​រហូត​ដល់​ហាង​លក់​រថយន្ត​ខ្លះ​ត្រូវ​បិទ​ទ្វារ​តែ​ម្តង។

អានបន្ត៖

ប្រភព៖ ឃ្លាំង​លក់​និង​ទិញ​រថយន្ត អ៊ែ168

អត្ថបទ៖ រក្សា

មតិយោបល់