• 2018-12-15 02:42:52
  • ព័ត៌មាន

អស់​បារម្ភ​នឹង​ការ​ប្រើ DJI Mavic 2 ថត​ទិដ្ឋភាព​ពេល​យប់ បើ​មាន​ពីរ​គ្រាប់​នេះ​

  • 2018-12-15 02:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJI Mavic 2 ទាំង​ម៉ូដែល Zoom និង Pro ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន ពី​សំណាក់​អ្នក​ចូលចិត្ត​ផ្ដិត​យក​ទិដ្ឋភាព​ពី​ខាង​លើ​។ ប៉ុន្តែ​ធម្មតា អាច​ពិបាក​ចាប់​យក​រូបភាព​ពេល​យប់​។ 

Lume Cube ដែល​ជា​ក្រុមហ៊ុន​ផលិត​អំពូល LED ប្រើ​ថ្ម​តូច​មួយ​សម្រាប់​ភ្ជាប់​ប្រើ​ថត​ជាមួយ​ស្មាតហ្វូន បាន​ចេញ​ឧបករណ៍​ថ្មី​មួយ ជាពិសេស​សម្រាប់​បំពាក់​លើ DJI Mavic 2  ក្នុង​តម្លៃ​ប្រហែល ១៩០ ដុល្លារ (បរទេស) ជាមួយ​នឹង​អំពូល LED មាន​កម្រិត​ចំណាំង​បាន ១ ៥០០ លូមេន (Lumen)​ ពីរ​គ្រាប់ ហើយ​មួយ​គ្រាប់​មាន​ទម្ងន់​ប្រហែល ២៨ ក្រាម​។

វីដេអូ៖

ដុំ​ក្តោប​អំពូល​ផលិត​ពី​អាលុយមីញ៉ូម អាច​ការពារ​ទាំង​ជម្រាប​ទឹក និង​ធន់​នឹង​ការ​ធ្លាក់​។​ អំពូល​ទាំង​ពីរ​កិប​ភ្ជាប់​ក្រោម​តួ Drone ហើយ​ពន្លឺ​អាច​បង្វិល​បាន ៣៦០ ដឺក្រេ អាច​ចាំង​ពន្លឺ​ត្រូវ​តាម​ទីតាំង​ចង់​បាន​។ ពេល​សាក​ថ្ម​ពេញ​អាច​បំភ្លឺ​បាន ៣០នាទី។ អ្នក​ប្រើប្រាស់​ក៏​អាច​ភ្ជាប់​ឧបករណ៍​ជាមួយ​កម្មវិធី​ទូរសព្ទ​តាម Bluetooth ដើម្បី​ធ្វើការ​កំណត់​កម្រិត​ចំណាំង​ពន្លឺ​ ប៉ុន្តែ​បាន​ត្រឹម​ចម្ងាយ​ប្រហែល ៣០ម៉ែត្រ​ប៉ុណ្ណោះ៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់