- 2018-12-13 13:22:59
- ចំណេះដឹង
អាចសាកបានដោយខ្លួនឯង ៧ ក្បាច់ជួយឲ្យ Apple Watch កាន់ថ្មបានយូរជាងមុន
- 2018-12-13 13:22:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចសាកបានដោយខ្លួនឯង ៧ ក្បាច់ជួយឲ្យ Apple Watch កាន់ថ្មបានយូរជាងមុន
ចន្លោះមិនឃើញ
នាឡិកាឆ្លាតវៃ Apple Watch កំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជន ជាមួយការផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងការតាមដានសុខភាព បន្សំការប្រើប្រាស់មួយចំនួនដោយមិនចាំបាច់ដកស្មាតហ្វូនចេញពីហោប៉ៅ។
ប៉ុន្តែថាមពលថ្មក៏ជាកត្តាដ៏សំខាន់មួយសម្រាប់ម្ចាស់នាឡិកាតម្លៃខ្ទង់រយដុល្លារមួយនេះ ដោយវាផ្អែកទៅលើទំហំប្រើប្រាស់និងការយល់ដឹងរបស់អ្នកផ្ទាល់ថាតើមានមធ្យោបាយណាខ្លះអាចជួយពង្រឹងថាមពលថ្មឲ្យកាន់បានយូរជាងមុន។
៧.បិទចោលប្រព័ន្ធអ៊ីនធឺណិត Cellular:
ក្នុងកាលៈទេសៈខ្លះក៏ចាំបាច់ប្រើប្រាស់ ប៉ុន្តែបើអ្នកគិតថាមិនត្រូវការគួរណាធ្វើការបិទចោលជៀសវាងធ្វើឲ្យថាមពលថ្មហូរដូចទឹក។
៦.បិទមុខងារ Background Refresh:
មិនខុសពីឧបករណ៍ iOS ដោយកម្មវិធីជាច្រើននៅលើ Apple Watch នៅបន្តដំណើរការ ទោះអ្នកចាកចេញមក Home ក្តី នេះជាចំណុចតូចមួយធ្វើឲ្យថាមពលថ្មចុះអន់ថយលឿនបំផុត។
៥.បិទមុខងារ Wake Screen:
លើកដៃមកអេក្រង់នឹងភ្លឺដោយស្វ័យប្រវត្តិ តើអ្នកគិតថាល្អដែរឬទេ បើចៃដន្យពេលខ្លះឧស្សាហ៍លើកដៃចុះឡើងតែញយនោះ?
៤.ការកំណត់ Notifications & Alerts
មិនប្រាកដថាការទទួលដំណឹងពីគ្រប់កម្មវិធីសុទ្ធតែមានប្រយោជន៍ បែបនេះអ្នកអាចកំណត់ដោយខ្លួនឯងបានឲ្យសល់កាន់តែតិចគឺកាន់តែល្អប្រសើរ។
៣.កំណត់ពន្លឺ:
ងាកមកលើអេក្រង់ ទម្លាប់ប្រើពន្លឺជះខ្លាំងជ្រុលក្រៅពីប៉ះពាល់ដល់ផ្នែកក៏ធ្វើឲ្យថាមពលថ្មស្រកលឿនដែរ។
២.កំណត់រំញ័រ Haptic:
រំញ័រ Haptic លើ Apple Watch ចាប់ផ្តើមមានដូចទៅនឹងជំនាន់ iPhone 7/7 Plus ដោយវាខុសពីប្រភេទរំញ័រធម្មតា។ រំញ័រនេះនឹងលេចឡើងពេលយើងទទួលបាន Notification ឬសារសម្គាល់ណាមួយ ហើយក៏មិនប្រាកដថាអ្នករាល់គ្នាចង់បានបែបនេះនោះដែរ។
១.បិទមុខងារ Sensor វាស់ស្ទង់ចង្វាក់បេះដូង:
Heart Rate Sensor ជាមុខងារសំខាន់បំផុតមួយនៅលើ Apple Watch នេះផ្អែកលើកាលៈទេសៈអ្នកប្រើប្រាស់ ប្រសិនបិទបានក៏ល្អ ព្រោះមិនសូវស៊ីថ្មខ្លាំង។
លើសពីនេះអ្នកក៏អាចប្រើប្រាស់មុខងារ Power Saving យកតែម្តង ព្រោះជាទូទៅមុខងារនេះនឹងធ្វើការផ្តាច់ចោលរាល់ការប្រើប្រាស់មិនសំខាន់ឬមិនចាំបាច់ ពោលគឺវានឹងបិទមុខងារអ៊ីនធឺណិតនិងវាស់ស្ទង់ចង្វាក់បេះដូងដោយស្វ័យប្រវត្តិ ក្នុងគោលដៅសន្សំថាមពលថ្មជាប្រចាំ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: