• 2018-12-12 03:02:59
  • ផលិតផលថ្មី

សាហាវ​ហួស! ​មាន​អេក្រង់​​ AMOLED ពីរ ហើយ RAM ទំហំ​ដល់ ១០ GB

  • 2018-12-12 03:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NEX Dual Display Edition គឺ​ជា​ស្មាតហ្វូន​ចុង​ក្រោយ​មួយ​របស់​ក្រុមហ៊ុន​ Vivo ដោយ​គ្រាន់​តែ​អាន​ឈ្មោះ​អាច​ដឹង​បាន​ថា​ស្មាតហ្វូន​នេះ​មាន​បំពាក់​អេក្រង់​ដល់​ទៅ ២ ឯណោះ មុខ​មួយ​ ក្រោយ​មួយ។

អេក្រង់​មេ​នៅ​ខាង​មុខ​មាន​ទំហំ ៦,៣៩ អ៊ីញ ជា​ប្រភេទ​ Super AMOLED ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ x ២៣៤០ ភីកសែល។ អេក្រង់​ខាង​ក្រោយ​ក៏​ជា​ប្រភេទ Super AMOLED ដែរ​ ប៉ុន្តែ​មាន​ទំហំ​ត្រឹម​ ៥,៤៩ អ៊ីញ ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ១០៨០ x ១៩២០ ភីកសែល។

ខាង​ក្នុង​ NEX Dual Display Edition នេះ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 845 អម​ដោយ​ RAM ទំហំ ១០ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ ១២៨ GB ដោយ​គ្មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​នោះ​ទេ។

ផ្នែក​ខាង​មុខ​របស់​ស្មាតហ្វូន​នេះ​មិន​មាន​បំពាក់​កាមេរ៉ា​ Selfie នោះ​ទេ ប៉ុន្តែ​នៅ​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​រហូត​ដល់ ៣ គ្រាប់។ កាមេរ៉ា​មេ​មាន​កម្រិត ១២ MP, កាមេរ៉ា​ទី​ពីរ​កម្រិត ២ MP សម្រាប់​វាស់​ជម្រៅ​រូបភាព និង​កាមេរ៉ា​ទី​បី​ជំនួយ​ដល់​ការ​ស្កេន​មុខ​ដើម្បី​ដោះ​សោ។​

មិន​ចង់​ប្រើ​​ស្កេន​មុខ អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​ប្រើ​ប្រាស់​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​បង្កប់​លើ​ផ្ទៃ​អេក្រង់​ខាង​មុខ​ផ្ទាល់។ ថាមពល​ថ្ម​របស់​ NEX នេះ​មាន​ទំហំ ៣៥០០ mAh អាច​សាក​ថ្ម​ឆាប់​ពេញ និង​ដំណើរ​ការ​ដោយ Android 9.0 Pie។

​​​​​​​NEX Dual Display Edition ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ប្រទេស​ចាប់​ពី​ពេល​នេះ ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​ខាង​មុខ​ ជា​មួយ​តម្លៃ​ប្រមាណ​ ៧២០ ដុល្លារ។ យ៉ាងណាក្ដី​ការ​កុម្ម៉ង់​ទិញ​ក្រៅ​ទឹក​ដី​ប្រទេស​ចិន​ អាច​នឹង​ចាប់​ផ្ដើម​ឆាប់ៗ​នេះ៕​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់