• 2018-12-05 22:46:00
  • ចំណេះដឹង

ចង់​ដឹង វេបសាយ​ណា​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​លើ Google Chrome អាច​មើល​តាម​ប៉ុន្មាន​ចំណុច​នេះ​

  • 2018-12-05 22:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​លាន់​មាត់​ដែរ ពេល​បើក Google Chrome ជាពិសេស​បើក Tab ច្រើន សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ដំណើរការ​យឺត​របស់​កុំព្យូទ័រ​។ Tab ច្រើន ចំណាយ RAM ច្រើន ខណៈ Extensions ច្រើន​អាច​ចំណាយ​ដល់ Processor កុំព្យូទ័រ​។ 

Task Manager លើ​ម៉ាស៊ីន Windows និង Activity Monitor លើ Mac អាច​មើល​ពី​ដំណើរការ Process នានា​ថា​ពិត​ជា Chrome មែន​ឬ​ទេ ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​។

ឬ ក្នុង​កម្មវិធី Chrome ចុច​លើ​ប៊ូតុង​សញ្ញា​ចុច​បី​គ្រាប់ ផ្នែក​ស្តាំ​ខាង​លើ​ផ្ទាំង Chrome > More Tools > Task Manager។​

Chrome Task Manager បង្ហាញ​ច្បាស់​ៗ ពី​អ្វី​កំពុង​ប្រើ RAM និង CPU ដែល​ជា​ផ្នែក​ធំ​បំផុត​ទាំង​ពីរ ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​យឺត​។

បើ​កុំព្យូទ័រ​ក្តៅ ហើយ​លឺ​សំឡេង​កង្ហារ​វិល​ខ្លាំង មានន័យថា CPU មាន​ការ​ប្រើ​ខ្លាំង​។

ចុច​លើ CPU tab នៅ​ផ្នែក​ខាង​លើ ដើម្បី​តម្រៀប​ពី​កម្រិត​ប្រើប្រាស់ CPU។ ត្រង់​នេះ វីដេអូ YouTube 4K ប្រើ CPU ខ្លាំង។ វីដេអូ​កម្រិត 1080p HD មិន​សូវ​ប្រើ CPU ខ្លាំង​នោះ​ទេ​។ 

អាច​ធ្វើការ​បញ្ឈប់ ឬ​បិទ Chrome Tab ណា​មិន​ប្រើ​បាន បើ​ករណី CPU ប្រឹង​ធ្វើការ​ច្រើន ដោយ​ចុច​លើ End Process នៅ​ផ្នែក​ក្រោម​ខាងស្តាំ​នៃ Chrome Task Manager។ 

Chrome Extension ក៏​មាន​ការ​ប្រើ CPU ច្រើន​ដែរ​ អាច​បញ្ឈប់ Extension តាម​វិធី​ដូចគ្នា នឹង​ការ​បញ្ឈប់ Chrome Tab ដែរ។ ប៉ុន្តែ​ល្អ​បំផុត​ចូល​ទៅ​កាន់​ Chrome Extension និង​បិទ ឬ​លុប​ចោល​បាន បើ​មិន​ប្រើ ដោយ​ចូល​ទៅ​កាន់​ Chrome Settings > More Tools > Extensions។ 

ករណី​កាន់​តែ​អាក្រក់ បើ​មាន​មេរោគ​ដំឡើង​លើ Chrome ​កុំព្យូទ័រ​នឹង​ប្រើ​ចំណែក CPU ច្រើន។ ដូចនេះ ត្រូវការ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​។ 

បើ​កុំព្យូទ័រ​ត្រឹម​យឺត​ជាង​ធម្មតា នេះ​អាច​មក​ពី​មាន Chrome Tab ចំណាយ RAM ច្រើន​

Chrome ត្រូវការ​រក្សា​រាល់ Tab និង​វេបសាយ មាន​អក្សរ រូបភាព វីដេអូ និង​ពាណិជ្ជកម្ម ក្នុង RAM របស់​កុំព្យូទ័រ ងាយស្រួល​ដល់​ការ​ប្រើប្រាស់​។ 

ចង់​ដឹង​ពី​ចំនួន RAM ដែល Process Chrome កំពុង​ប្រើ ចុច​លើ Memory Footprint Tab។ ត្រង់នោះ នឹង​ឃើញ Tab វេបសាយ ឬ Extension កំពុង​ប្រើ RAM ច្រើន ហើយ​អាច​បិទ ​Tab ឬ  Extension តាម​ជាក់ស្តែង​។ អាច​ធ្វើការ​បិទ Tab ដោយ​ចុច​លើ​ប៊ូតុង End Task ផ្នែក​ក្រោម​ខាងស្តាំ​នៃ Chrome Task Manager។​

បើ​ចង់​ប្រើ Tabs ច្រើន​ធ្វើ​ការងារ​ដំណាល​គ្នា អាច​បន្ថែម RAM ឬ​សាក​ប្រើ Browser របស់​ប្រព័ន្ធ​ប្រតិបត្តិការ​តែ​ម្តង ដូចជា Edge របស់ Microsoft សម្រាប់ Windows និង Safari របស់ Apple លើ macOS៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់