• 2018-12-03 09:25:00
  • ព័ត៌មាន

រក​ឃើញ​អ្នក​ឈ្នះ Canon PhotoMarathon ទាំង​១៨​នាក់​​ហើយ!

  • 2018-12-03 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Canon PhotoMarathon ដែល​ធ្វើ​ឡើង​​កាល​ពីម្សិលមិញ នៅ​វិទ្យាស្ថានភាសាបរទេស IFL បាន​រក​ឃើញ​ជយលាភី​ទាំង​១៨​នាក់​ ហើយក្នុង​នោះ​ក៏​មាន​វត្តមាន​លោក កឹម សុវណ្ណា អ្នក​ថតរូប​ Reflection ល្បី​ឈ្មោះ​ផង​ដែរ។ លោក កឹម សុវណ្ណា ឈ្នះ​ពាន​​មហាជនទូទៅ (OpenCategory) លើ​ប្រធាន​បទ Recycle។ ខាងក្រោម​នេះ ជា​ជយលាភី៖

ជយលាភី​ទាំង ១៨​នាក់ នឹង​ទទួល​បាន​រង្វាន់កាមេរ៉ា Canon តម្លៃ​ដល់​ខ្ទង់ពាន់​ដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត ហើយ​ម្នាក់​ក្នុងចំណោម​នេះ នឹង​ត្រូវធ្វើដំណើរទស្សនកិច្ចទៅចូលរួមកម្មវិធីប្រកួតថតរូបនៅប្រទេសជប៉ុន ដែល​មាន​តម្លៃ​សរុប ៥ ពាន់ដុល្លារអាមេរិក។

គួរ​បញ្ជាក់ថា​ Canon PhotoMarathon លើក​ទី ៨ ២០១៨ ​រៀបចំឡើងដោយក្រុមហ៊ុន i-Qlick ​ជាក្រុមហ៊ុន​ចែកចាយ​ផលិតផល Canon នៅ​កម្ពុជា​។ Canon PhotoMarathon គឺ​ជាព្រឹត្តិការណ៏​ប្រកួតថតរូប ​​​​​​បង្កើត​ឡើង​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ថតរូប​កម្ពុជា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់