• 2018-12-01 02:10:00
  • ចំណេះដឹង

មុន​ទៅ​ខេត្តព្រះសីហនុ មកចេះ​វិធី​រក​តម្លៃ​ផ្ទះ​សំណាក់​ថោកៗ​តាម App នេះ

  • 2018-12-01 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ស្នាក់​នៅ​តម្លៃ​ថ្លៃ​​នៅ​​ខេត្ត​ព្រះសីហនុ​បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​កាល​ពី​ពេល​កន្លង​ទៅ។ ដើម្បី​ជៀសវាង​ចូល​ស្នាក់​នៅ​​​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​តម្លៃ​ថ្លៃ គ្រប់​គ្នា​អាច​ឆែក​មើល​តម្លៃ​មុន​បាន​តាម​រយៈ​កម្មវិធី​ចំនួន​ពីរ​គួរ​ឲ្យ​ទុក​ចិត្ត​រួម​មាន​ Agoda ជា​ដើម។

ការ​ប្រើ​ប្រាស់​ Agoda (Android/iOS)

  • ដើម្បី​ឆែក​មើល​តម្លៃ​​កន្លែង​ស្នាក់​នៅ​តាម​រយៈ​ Agoda ​ដំបូង​ត្រូវ​ដំឡើង​​កម្មវិធី​​ឈ្មោះ​ Agoda នេះ​នៅ​លើ​ស្មាតហ្វូន​របស់​អ្នក ឬ​អាច​ចូល​ទៅ​កាន់​វិបសាយ​ Agoda ផ្ទាល់។

  • ចូល​ដល់​កម្មវិធី Agoda ដំបូង​ត្រូវ​ជ្រើស​រើស​ទីតាំង​ដែល​អ្នក​ចង់​ទៅ រួច​ធ្វើ​ការ​ជ្រើស​រើស​រយៈពេល​ស្នាក់​នៅ​ និង​ចំនួន​មនុស្ស​

  • ពេល​រួច​រាល់​ចុច​លើ​ប៊ូតុង “Search” អ្នក​នឹង​ឃើញ​ទីកន្លែង​ស្នាក់​ជា​ច្រើន​បង្ហាញ​ឡើង
  • ដើម្បី​កំណត់​​ឲ្យ​បង្ហាញ​ពី​តម្លៃ​ទាប​បំផុត​មុន ចុច​លើ​ “Filter” ហើយ​នៅ​ត្រង់​ Sort by រើស​យក​ "Price(low to high)” រួច​ចុច​លើ​ពាក្យ "Sort” ជា​ការ​ស្រេច​

ក្រៅ​ពី​កម្មវីធី Agoda កម្មវិធី​ TripAdvisor ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច​ បើ​ធៀប​ជា​មួយ​ Agoda៕

អត្ថបទ៖ សុខហេង

មតិយោបល់