• 2018-11-29 03:42:00
  • ព័ត៌មាន

Twitter ក្លែង​ឈ្មោះ Putin មាន Follower ប្រហែល​១លាន​នាក់​ត្រូវ​​ផ្អាក​ដំណើរការ

  • 2018-11-29 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Twitter មួយ​មាន​ឈ្មោះ​ថា @putinRF_eng មាន​ Follower ប្រហែល ១ លាន​នាក់ ត្រូវ​បាន​ផ្អាកដំណើរការ​ ព្រោះ​តែ​មិន​មែន​ជា​របស់លោក ​ប្រធានាធិបតី​រុស្ស៊ី ប្លាឌីម៊ែរ ពូទីន។

ក្រុមហ៊ុន Twitter Inc បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ម្សិលមិញ​ថា៖ "យើង​បាន​ផ្អាក @putinRF_eng ចំពោះ​ការ​ក្លែងបន្លំ ដោយ​ផ្អែក​លើ​របាយការណ៍​ត្រឹមត្រូវ ដែល​យើង​ទទួល​បាន​ពី​មន្ត្រី​រុស្ស៊ី"។

អ្នកនាំពាក្យ Twitter លោក Ian Plunkettបាន​និយាយ​​ក្នុង​ email ថា ការ​ផ្អាក​គណនី​នេះ ព្រោះ​តែ​មិន​មែន​ជា​លោក ពូទីន។

​តាម​​ការ​ឱ្យ​ដឹង​គណនី​​ @putinRF_eng ដែល​​បង្កើត​ឡើង​នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១២ មាន Follower ប្រហែល ១លាន​នាក់ ហើយ​តែង​បង្ហោះ​​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ផ្លូវការ របស់​លោក ពូទីន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់