• 2018-11-29 02:11:58
  • ព័ត៌មាន

ហ្គេម Fortnite គ្មាន​សញ្ញា​ថមថយ​ឡើយ កើន​អ្នក​លេង​ជាង ២០០ លាននាក់

  • 2018-11-29 02:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ធំ​បំផុត​របស់​ពិភពលោក Fortnite កំពុង​ព្យាយាម​បង្ហាញ​ថា មិន​មាន​សញ្ញា​បន្ថយ​កម្រិត​ពេញនិយម​នោះ​ទេ​។ 

ទិន្នន័យ Fortnite ចុង​ក្រោយ​ចេញ​ពី​ក្រុមហ៊ុន Epic Games បញ្ជាក់​ថា មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ២០០ លាន​នាក់ បាន​ចុះឈ្មោះ​លេង​។ ក្នុង​តួលេខ​នេះ មាន​អ្នក​លេង​ថ្មី​ប្រមាណ ៧៥ លាន​នាក់ បាន​ចុះ​ឈ្មោះ​នៅ​ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ដល់ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨។ 

សន្ទុះ​តួលេខ​អ្នក​ប្រើប្រាស់​គួរ​ឲ្យ​កត់​សម្គាល់​បែប​នេះ បាន​ធ្វើ​ឲ្យ Fortnite ស្ថិត​នៅ​ក្នុង​ពិភព​ដូចគ្នា​នឹង​ហ្គេម​ពេញនិយម​ផ្សេង​ទៀត រួមមាន Tetris, Minecraft និង Grand Theft Auto 5។

Fortnite អាច​លេង​បាន​ឥត​គិត​ថ្លៃ ជា​មួយ​មិត្តភក្ដិ​នានា ហើយ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​បាន​ជួយ​ដល់​ហ្គេម​នេះ​ក្លាយ​ជា​ហ្គេម​ពេញ​និយម​បំផុត​ក្នុង​ពិភពលោក តាំង​ពី Battle Royale mode ដាក់​ចេញ​ឲ្យ​លេង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៧៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់