• 2018-11-27 03:02:35
  • ព័ត៌មាន

យាន​អវកាស​របស់​ NASA ចុះ​ចត​លើ​ភព​អង្គារ​ ដោយ​ជោគជ័យ​

  • 2018-11-27 03:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ NASA ​ទទួលបានជោគជ័យក្នុងការបញ្ជូនយានអវកាសរបស់​ខ្លួន ចុះចតនៅលើភពអង្គារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

យានអវកាស InSight Lander របស់ NASA ដែល​បានចុះចតនៅលើភពអង្គារ មានតម្លៃ ៨៥០លានដុល្លារអាមេរិក។ វា​ត្រូវបានបញ្ជូនពីផែនដី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៨ ក្នុងគោលបំណងទៅសិក្សាភពអង្គារ។ យាននេះ នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹងកាន់តែច្បាស់ថែមទៀតពីសណ្ឋានដីរបស់​ភពអង្គារ។

ជាមួយជោគជ័យនេះ លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ថ្ងៃនេះ ពួកយើងបានចុះចតនៅលើភពអង្គារហើយ។ តើទាំងអស់គ្នា បានឮដែរឬទេ?»។

បេសកកម្មរបស់យានអវកាស InSight ត្រូវបានបង្កើតឡើង​អំឡុងអាណត្តិរបស់​អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ​២០១២។ យាន InSight ដែលមាន​ទម្ងន់​ ៣៦០គីឡូក្រាម​ បានធ្វើដំណើរចម្ងាយ ៥៤៨លានគីឡូម៉ែត្រ ពី​ផែនដី ទៅកាន់ភពអង្គារ​។ ​វា​នឹង​ចំណាយ​ពេល ២ឆ្នាំ​ ដើម្បី​សិក្សានៅទីនោះ៕

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ សុខហេង

មតិយោបល់