• 2018-11-25 04:04:00
  • ព័ត៌មាន

នរណា​ខ្លះ​លេង PUBG ចង់​ខ្ទេច​ទូរសព្ទ​​​ហើយ​ អត់​ដែល​បាន​ពាក់​អាវ Ghillie Suit នេះ​?

  • 2018-11-25 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អាវុធ​ទំនើប​ៗ គ្រាប់​បែក​គ្រប់​ប្រភេទ និង​ឈាម​ជា​ដើម​នោះ អាវ​​តុបតែង​ចម្រុះ Ghillie Suit ក៏​ជា​ឈុត​មួយ ដែល​អ្នកលេង PUBG គ្រប់​រូប​តែង​ចង់​បាន។

Ghillie Suit ជា​អាវ​​​ក្លែង​បន្លំ​​​ដែល​អ្នកលេង អាច​រក​បាន​​តែ​នៅ​ក្នុង Air Drops ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន Drop ទាំង​អស់​សុទ្ធ​មាន​អាវ​នេះ​ឡើយ (ខ្លះ​មាន​ខ្លះ​អត់)។

លក្ខណៈ​ពិសេស​របស់​ Ghillie គឺ​អាច​បិទបាំង​អ្នក​ពាក់​ពី​ក្រសែភ្នែក​សត្រូវ ដោយពេល​ខ្លះ​សត្រូវ​មក​ពូន​ក្បែរ​ ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន​។ ត្បិត​អាវ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​មែន ប៉ុន្តែ​អ្វី​អ្នកលេង​គួរ​ប្រុងប្រយ័ត្ន គឺ​កាំភ្លើង​ដែល​អ្នក​ស្ពាយ​​​ខាងក្រោយ ពេល​ខ្លះ​អាច​នឹង​លេចឡើង ជា​ហេតុ​ឱ្យ​គូ​សត្រូវ​មើល​ឃើញ ដូច្នេះ​យក​ល្អ​អ្នក​លេង​ អាច​ទម្លាក់​កាំភ្លើង​ចោល​មួយ​ដើម។

ប្រិយមិត្តតើ​អ្នកណា​ខ្លះ​លេង​ PUBG ចង់​ខូច​ទូរសព្ទ​ហើយ មិន​ដែល​បាន​ពាក់​អាវ​នេះ​ម្ដង? ប្រិយមិត្ត​អាច Comment នៅ​ខាង​ក្រោម​នេះ​បាន​!

ប្រភព៖ Pubg ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់