• 2018-11-23 04:10:00
  • ព័ត៌មាន

លក់ iPhone Xs/Xs Max បាន​តិច​ពេក Apple ធ្វើ​រឿង​នេះ​មួយ​ជំនួស​វិញ

  • 2018-11-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ Apple បាន​សម្រេច​ចិត្ត​ដាក់​លក់ iPhone X យ៉ាង​សន្ធឹក​សន្ធាប់​ឡើង​វិញ ​នៅ​ក្នុង Apple Store តាម​បណ្តា​ប្រទេស​នានា រួម​ទាំង​អនឡាញ​ផង​ដែរ ព្រោះ​តែ​ការ​ចេញ​លក់iPhone Xs/Xs Max និង iPhone XR បាន​តិច​ពេក។

​តាម​ប្រភព​ពី​សារព័ត៌មាន The Wall Street Journal បាន​ឲ្យ​ដឹង​ថា ចំនួន​លក់ iPhone ស៊េរី​ថ្មី​ទាំង​បី​របស់ Apple គឺ(iPhone XR/Xs/XsMax) មាន​កំណើន​យឺត​ខ្លាំង បើ​ធៀប​នឹង​កា​រចេញ​លក់ iPhone X។ ជាង​នេះ​ទៀត វត្ថុធាតុ​ដើម​ក៏ចំណាយ​ខ្ពស់​ជាង iPhone X ដែរ ដូច​ជា អេក្រង់​តម្លៃ​ថ្លៃ OLED ដែល​ទិញ​ពី Samsung ជាដើម​។

​ប្រភព​ដដែល​បាន​បន្ថែមថា Apple បន្ត​ផលិត iPhone X កាន់​តែ​ច្រើន​ជាង​មុន ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ដែល​កំពុង​កើន​ឡើង ស្រប​ពេល​ដែល Apple ត្រូវ​កាត់​បន្ថយ​ការ​ផលិត iPhone XR និង iPhone Xs ដែល​កំពុង​មាន​វាសនា​ដូច iPhone 8 ដែរ(លក់​អត់​សូវ​ដាច់​ខ្លាំង)។

​បើ​ក្រឡេក​ទៅ​អតីត​កាល iPhone 5C ពណ៌​ចម្រុះ​ លក់​ចេញ​បាន​តិច​ពេក​ ត្រូវ​បាន Apple កាត់​បន្ថយ​ការ​ផលិត​ រហូត​ដល់​ឈប់​ផលិត​តែ​ម្ដង៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់