• 2018-11-20 03:35:03
  • ព័ត៌មាន

Apple ចេញ​វីដេអូ​បង្អួត​ iPad Pro លើ​ ៥ ចំណុច​

  • 2018-11-20 03:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Apple បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​គុណ​សម្បត្តិ​ចំនួន ៥ របស់​ iPad Pro ដើម្បី​ជំរុញ​ឲ្យ​អតិថិជន​ជ្រើស​រើស​វា​ជា​ "កុំព្យូទ័រ​" បន្ទាប់​របស់​ពួក​គេ។

គុណ​សម្បត្តិ​​របស់​ iPad Pro ស៊េរី​ថ្មី​មាន​ដូច​ជា​ មាន​​សមត្ថភាព​ខ្លាំង​​កុំព្យូទ័រ​ភាគ​ច្រើន, អាច​​បំពេញ​ប្រតិបត្តិការ​សំខាន់ៗ​ជា​ច្រើន, យក​ទៅ​តាម​ខ្លួន​បាន​គ្រប់​ទី​កន្លែង, ងាយ​ស្រួល​ក្នុង​ការ​បញ្ជា និង​ចុង​ក្រោយ​គឺ​កាន់​តែ​ប្រសើរ​ជា​មួយ​ Apple Pencil ជំនាន់​ថ្មី។

ទាក់ទង​នឹង​ iPad Pro ​ជំនាន់​ថ្មី​នេះ​ដែរ កាល​ពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​គេ​យក​ទៅ​សាក​ល្បង​​សមត្ថភាព​រឹង​មាំ​ ដែល​បាន​បង្ហាញ​ថា​វា​ងាយ​នឹង​បាក់​បំផុត​ប្រសិន​បើ​រង​នឹង​កម្លាំង​ប៉ះ​ទង្គិច​ល្មមៗ៕

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់