• 2018-11-20 02:16:07
  • ព័ត៌មាន

ប្រយ័ត្ន​ឱ្យ​មែនទែន​! ដាច់​ខាត​ឆែក​ត្រង់ ១ ចំណុច​នេះ​ មុន​សម្រេច​បើក​ឡាន​ទៅ​ខេត្ត​

  • 2018-11-20 02:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ភាគ​ច្រើន​មុន​ទៅ​ខេត្ត គាត់​មើល​តែ​ប្រេង​ម៉ាស៊ីន មើល​តែ​ទឹក​អី​តិចតួច​ខ្លួន​ឯង​ទេ តែ​តាម​ពិត​ចំណុច​សំខាន់​ដែល​យើង​ប្រយ័ត្ន​ប្រយែង​បំផុត ហើយ​គាត់​អត់​អាច​មើល​ខ្លួន​ឯង​បាន​នោះ គឺ ​រ៉ូទីល​ចង្កូត (Tie Rod)"។ លោក អឹក វណ្ណៈ ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស Toyota កម្ពុជា បាន​លើក​ឡើង។

រ៉ូទីល​ចង្កូត ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​សំខាន់ៗ​ជាច្រើន​នៃ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ឡាន ដែល​អ្នក​ផ្នែក​បច្ចេកទេស​តែង​តែ​ពិនិត្យ​មិន​ដែល​ខាន ព្រោះ​វា​ងាយ​នឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ។

លោក វណ្ណៈ បន្ថែម៖ "ឧទាហរណ៍​យើង​កំពុង​បើក​អ៊ីចឹង ហើយ​រ៉ូទីល​ចង្កូត​រលុង ស្រាប់​តែ​ធ្លាក់​ជង្ហុក​បន្តិច​របូត​រ៉ូទីល​ចង្កូត ដឹង​តែ​ឡាន​បញ្ជា​លែង​បាន​ហើយ អាច​ធ្លាក់​ផ្លូវ បុក​នេះ​បុក​នោះ។ អ៊ីចឹង​មុន​បើក​ទៅ​ណា​មក​ណា​គួរ​តែ​យក​ឲ្យ​ជាង​មើល​ត្រង់​រ៉ូទីល​ចង្កូត​នេះ និង​កន្លែង​ផ្សេងៗ​ទាក់​ទង​នឹង​ប្រព័ន្ធ​សុវត្ថិភាព ដូចជា​ម៉ែត្រ​ចង្កូត សំបក​កង់ ឬ​ហ្វ្រាំង​អី​ជា​ដើម"។

លោក អឹក វណ្ណៈ ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស Toyota កម្ពុជា

បន្ថែម​ពី​នេះ ដើម្បី​ឲ្យ​ការ​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់ ពិសេស​ក្នុង​ឱកាស​បុណ្យ​អុំទូក​ខាង​មុខ ក្រុមហ៊ុន Toyota មាន​ប្រូម៉ូសិន​ពិសេស​ដល់​អ្នក​ប្រើប្រាស់​រថយន្ត Lexus និង Toyota ទាំង​អស់​មិន​ថា​ថ្មី ឬ​មួយ​ទឹក គឺ The Mystery Service Box ដែល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី ៥-៣០% លើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) ព្រម​ជាមួយ​ការ​បញ្ចុះ​តម្លៃ ១០% លើ​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់​សុទ្ធ ១០០% សម្រាប់​សេវាកម្ម​ជួសជុល​ទូទៅ តោន និង​បាញ់​ថ្នាំ។

ដោយ​ឡែក​នៅ​ពេល​អ្នក​មក​ធ្វើ​សេវាកម្ម​ថែទាំ​រថយន្ត (ប្ដូរ​ប្រេង) អ្នក​ក៏​ទទួល​បាន​ការ​ពិនិត្យ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ឡាន​ដល់​ទៅ​ជាង ៣០ចំណុច ដោយ​ឥត​គិត​ថ្លៃ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ប្រូម៉ូសិន​ខាង​លើ ទាក់ទង៖

អត្ថបទ៖ វិទូ

មតិយោបល់