• 2018-11-20 13:24:00
  • ព័ត៌មាន

យក iPad Pro សេរ៊ី​ឆ្នាំ ២០១៨ កាច់​លេង បាក់​ផុយ​ដោយ​អត់​បាច់​ប្រឹង

  • 2018-11-20 13:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​បង្ហាញ​នូវ​ថេបប្លែត​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល iPad Pro ទំហំ​អេក្រង់ ១១ អ៊ីញ និង ១២,៩ អ៊ីញ ជាមួយ​រចនាបថ​អេក្រង់​ពេញ​យ៉ាង​ទំនើប។ មិន​រង់​ចាំ​យូរ​ម្ចាស់ Channel ល្បី​ឈ្មោះ JerryRigEverything បាន​សាកល្បង​ភាព​ធុន​លើ iPad តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ​មួយ​នោះ។

ដំណាក់​កាល​ដំបូង​លោក​ចាប់​សាក​ជាមួយ​ខ្មៅដៃ​ Apple Pencil និង​កោស​នូវ​ផ្នែក​តួ​ម៉ាស៊ីន​មុខ​ក្រោយ ក៏​ដូច​ជា​ផ្នែក​ចំហៀង ខណៈ​លទ្ធផល​ស​ឲ្យ​ឃើញ​ថា​ភាព​ធុន​នៅ​មាន​កម្រិត​ទាប​ដោយ​សារ​សារធាតុ​អាលុយមីញ៉ូម​រុំ​ព័ទ្ធ​ជុំវិញ​ម៉ាស៊ីន​ងាយ​រង​ស្នាម​ឆ្កូត​ខ្លាំង​មិន​ខុស​ពី​ជំនាន់​មុន​។

ដំណាក់កាល​បន្ទាប់​នៅ​ពេល​លោក Zack Nelson សាកល្បង​យក​ដៃ​កាច់ ម៉ាស៊ីន​ហាក់​ផុយ​ខ្លាំង ដោយ​កោង​និង​បាក់​រហ័ស​បំផុត​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ដៃ​ខ្លាំង ពោល​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​នឹក​ដល់​បញ្ហា​ធ្លាប់​កើត​មាន​លើ iPhone 6 កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

ទស្សនាវីដេអូ:

ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​តាម​ការ​ពន្យល់​ឲ្យ​ក្បោះក្បាយ​ភាព​កោង​ដ៏​ងាយ​នេះ​ក៏​ដោយ​សារ​បញ្ហា​ប្រហោង​ខ្មៅ​មាន​ភ្ជាប់​នូវ​គែម​សង​ខាង​នៃ​តួ​អាលុយមីញ៉ូម និង​មួយ​ផ្សេង​ទៀត​នៅ​ចំហៀង​ខាង​ស្តាំ​ប្រើ​សម្រាប់​ទុក​សាក​ថ្ម​ឥត​ខ្សែ​ឲ្យ Apple Pencil។

រំឭក​ថា​កន្លង​ទៅ​ Nelson ក៏​ធ្លាប់​សាកល្បង​ភាព​ធុន​តាម​រយៈ​ការ​ទម្លាក់ iPhone XS ដោយ​លទ្ធផល​បាន​សរសើរ​ពេញៗ​មាត់​ថា​ Apple ពិត​ជា​បាន​បង្កើន​គុណភាព​ដល់ iPhone ជំនាន់​ថ្មី ពោល​គឺ​គ្រប់​យ៉ាង​ល្អ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​របស់​លោក​ទៅ​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់