• 2018-11-19 06:30:00
  • ព័ត៌មាន

​ស្រាយ​ចម្ងល់ Asus ROG Phone តម្លៃ ៩៩៩ ដុល្លារ​ថែម accessories ឲ្យ?

  • 2018-11-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus ROG Phone ដែល​ជា​ស្មាតហ្វូន Gamer ប្រាថ្នា​ចង់​បាន ពេលនេះ​មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​ហើយ ដែល​មាន​តម្លៃ ៩៩៩ ដុល្លារ។ យ៉ាង​ណា​មិញ ទាក់​ទង​ជាមួយ​តម្លៃ​នេះ ​មាន​ប្រិយមិត្ត​ជា​ច្រើន​លើក​ជា​ចម្ងល់ តើ​បាន​តែ​ទូរសព្ទ ឬ​មាន​ថែម​អី​ឲ្យ​អត់?

តាម​ប្រភព​ពី​ខាង Asus Cambodia បាន​បកស្រាយ​ថា ចំពោះ​តម្លៃ Asus ROG Phone គឺ ៩៩៩ ដុល្លារ អ្នក​ទិញ​បាន​ទូរសព្ទ​មួយ​គ្រឿង និង​​មានair cooling items មួយ​ភ្ជាប់​មក​ស្រាប់​ក្នុង​ប្រអប់​ដ៏​ស្រស់​ស្អាត។

ដោយ​ឡែក​ចំពោះ​គ្រឿង​បន្ថែម(accessoriess) ផ្សេង​ទៀតមិន​បាន​ថែម​ឲ្យ​ទេ​ដូច​ជា ROG Phonecase តម្លៃ ៣៩ ដុល្លារ Gamevice Controllerតម្លៃ ៩៩ ដុល្លារ Asus Professional Dock តម្លៃ ៩៩ ដុល្លារ Mobile desktop dock តម្លៃ ១៤៩ ដុល្លារ ROG Suitcase តម្លៃ ១០៩ ដុល្លារ Asus WiGig Display dock តម្លៃ ២៤៩ ដុល្លារ TwinView Dock តម្លៃ ២៤៩ ដុល្លារ។

Accessoriess ទាំង​នោះ​នឹង​មក​ដល់​នៅ​អំឡុង​ថ្ងៃ ១៨ ដល់​ ២៦ ខែ​ធ្នូ ឆ្នាំ ២០១៨ ។

លោក Robert ប្រធានតំណាងក្រុមហ៊ុនទូរសព្ទ Asus បាន​ឲ្យ​ដឹង​ថា ROG Phone មាន​អេក្រង់​មាន​ទំហំ ៦អ៊ីញ​ប្រភេទ AMOLED មាន​កម្រិតRefresh rate 90Hz និង response time ត្រឹម1ms តែ​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​អ្នក​ប្រើ​ទទួល​បាន​កម្រិត​មើល​ឃើញ​ដល់ HDR ឯ​រូប​រាង​ត្រូវ​បាន​រចនា​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ដោយ​ភ្ជាប់​មក​ជាមួយ​នៅ​សេនស័រ AirTriggers ដែល​ប្រៀប​បាន​ទៅ​នឹង R1និងL1សម្រាប់​ដៃ​ហ្គេម​ដូច្នោះ​ដែរ។

Robert ប្រធានតំណាងក្រុមហ៊ុនទូរសព្ទ Asus

ROG Phone បំពាក់ CPU Qualcomm Snapdragon 845 2.96GHz octa-core ផ្សំ​ជាមួយGPU Qualcomm Adreno™ 630ធ្វើ​ឲ្យ​ល្បឿន​របស់​វា​លឿន​អាច​ទ្រទ្រង់​រាល់​កម្មវិធី​ទាំងអស់​បាន​យ៉ាង​រលូន។

ម្យ៉ាង​វិញ​ទៀត ទូរសព្ទ​នេះ​បំពាក់​ជាមួយ​នឹង​ប្រដាប់​បញ្ចេញ​ខ្យល់​ត្រជាក់ និង​បច្ចេកវិទ្យា GameCool vapor-chamber cooling system ថែម​ទាំង​មាន​ជំនួយ​ពី AeroActive Cooler ដែល​អាច​គ្រប់គ្រង​ប្រព័ន្ធ​បញ្ចេញ​កម្ដៅ​បាន​យ៉ាង​ល្អ ទោះ​ជា​លេង​ហ្គេម ឬ​ប្រើ​កម្មវិធី​ធំៗ ក៏​គ្មាន​ការ​បារម្ភ​ទៅ​លើ​ការ​ឡើង​កម្ដៅ​នោះ​ឡើយ។

ដោយ​ឡែក​ឧបករណ៍ TwinView Dock សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី ២ នៅ​លើ​អេក្រង់ ២ ក្នុង​ពេល​តែ​មួយ​បាន ឯ ឧបករណ៍ Mobile Desktop Dock សម្រាប់​ភ្ជាប់​ទៅ Desktop ពេល​លេង​ហ្គេម ឧបករណ៍ Gamevice controller ជាមួយ WiGig Display Dock ដែល​ប្រើW ifi 60GHz សម្រាប់​លេង​ហ្គេម​លើ​អេក្រង់ធំ​ៗ។

មិន​តែ​ប៉ុណ្ណោះ​វា​មាន​ភ្លើង ASUS Aura RGB និង Aura Sync support, រួម​ជាមួយ​នឹង​តិចណូឡូជី ASUS HyperCharge ដែល​អាច​សាក​ថ្ម​បាន​លឿន​បំផុត សុវត្ថិភាព​បំផុត និង​មិន​ឲ្យ​ក្ដៅ​ទូរសព្ទ​ទៀត​ផង។

ASUS ROG ស្ថិត​ក្នុង​តំណែង​ទី១ ដែល​ជាប់​ឈ្មោះ​ជា​ទូរសព្ទ​ដៃ​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត និង​ទទួល​បាន​ពិន្ទុ​រហូត​ដល់​ទៅ 299706 ពី Antutu Benchmark V7។

ROG គឺ​ជា​ប្រេន​ដែល​ឈរ​ក្រោម​ស្លាក​យីហោ​ក្រុមហ៊ុន ASUS ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​នូវ​គ្រឿង​ឧបករណ៍​ហ្គេម​ដ៏​ល្អ​ជាង​គេបំផុត​ជុំវិញ​ពិភពលោក។

ក្នុង​ឆ្នាំ ២០០៦ បាន​បញ្ចេញ​នូវ​ផលិតផល​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​សមត្ថភាព ក៏​ដូច​ជា​គុណភាព​ខ្ពស់​បំផុត​រួម​មាន motherboards, graphics cards, កុំព្យូទ័រ​យួរដៃ, desktops, monitors, ឧបករណ៍​សំលេង, routers និង peripherals។

ROG ក៏​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​កម្មវិធី​ប្រកួត​ហ្គេម​ធំ​​ៗ​ក្នុង​ពិភព​លោក។ ឧបករណ៍ ROG ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ជា​ច្រើន​ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចង់​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ហ្គេម៕

អត្ថបទ៖ រក្សា

មតិយោបល់