• 2018-11-22 00:28:00
  • ព័ត៌មាន

ការ​ពិត​និង​ស្ថិតិ​ធំៗ ១០ ដែល​អ្នក​លេង​ PUBG ពុំ​ធ្លាប់​បាន​ដឹង

  • 2018-11-22 00:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Bluehole, Inc. របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ហ្គេម PlayerUnknown's Battlegrounds ​នៅ​ថ្ងៃ​ទី ២៣ ​មិនា ឆ្នាំ ២០១៧។ មក​ទល់​បច្ចុប្បន្ន​ប្រភេទ​ហ្គេម Battle Royale មួយ​នេះ​បាន​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី ដោយ​ទាក់ទាញ​បាន​អ្នក​លេង​រាប់​រយ​លាន​នាក់​ក្នុង​មួយ​ខែៗ។ ពី​ក្រោយ​ជោគជ័យ​នេះ​ក៏​មាន ១០ ចំណុច​ទាក់ទង​នឹង​ស្ថិតិ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ជុំវិញ​ហ្គេម PUBG។

១.មាន​មនុស្ស​ប៉ុន្មាន​នាក់​លេង PUBG?

សរុប ២២៧ លាន​នាក់​ប្រចាំ​ខែ និង ៨៧ លាន​នាក់​ប្រចាំ​ថ្ងៃ (គិត​ត្រឹម​ថ្ងៃ​ទី ២០/មិថុនា/២០១៨)

២.មាន​មនុស្ស​ប៉ុន្មាន​នាក់​លេង PUBG Mobile?

សរុប ២០ លាន​នាក់​ប្រចាំ​ថ្ងៃ (គិត​ត្រឹម​ថ្ងៃ​ទី ១៤/កញ្ញា/២០១៨)

៣.ចំនួន​ការ​ទាញ​យក PUBG លើ iOS និង Android:

២៤០ លាន​ដង (គិត​ត្រឹម​ថ្ងៃ​ទី ១៦/សីហា/២០១៨)

៤.ចំណូល​ពី PUBG Mobile ដែល​អ្នក​លេង​ចំណាយ​ក្នុង​មួយ​ខែៗ:

១១៣ លាន​ដុល្លារ (គិត​ត្រឹម​ថ្ងៃ​ទី ១១/ធ្នូ/២០១៨)

៥.PUBG Mobile ត្រូវ​ការ​ពេល​ប៉ុន្មាន​ដើម្បី​ទាញ​ចំណូល ១០០ លាន​ដុល្លារ?

ត្រូវ​ការ​ពេល ២០០ ​ថ្ងៃ

៦.ចំនួន​អ្នក​លេង Hack ដែល PUBG បាន​បិទ​កន្លង​មក:

១៣ លាន​គណនី (គិត​ត្រឹម​ថ្ងៃ​ទី ២/តុលា/២០១៨)

៧.ភាគរយ​នៃ​អ្នក​លេង​ PUBG Mobile ចេញ​ពី​ប្រទេស​ចិន:

មាន ៣៣ ភាគរយ (គិត​ត្រឹម​ថ្ងៃ​ទី ២៤/តុលា/២០១៨)

៨.ចំណូល​ប្រចាំ​ថ្ងៃ​ PUBG Mobile រក​បាន​ពី​អ្នក​លេង:

ប្រហែល ៦៨៩ ០០០ ដុល្លារ/ថ្ងៃ (គិត​ត្រឹម​ថ្ងៃ​ទី ១៣/សីហា/ ២០១៨)

៩.តួ​លេខ​ចំនួន​នាទី​ចុច​ទស្សនា PUBG លើ Twitch គិត​ត្រឹម​ខែ​សីហា ២០១៨ មាន ២,០៣២ ពាន់​លាន​នាទី

១០.PUBG ជា​ហ្គេម​នៅ​លើ Steam រក​បាន​អ្នក​លេង​ ១ លាន​នាក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ប្រភព: expandedramblings.com

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់